ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បវរកញ្ញាចក្រវាលអេស្ប៉ាញដែលកំពុងប្រឡងនៅថៃ តាមពិតជាបុរសកែភេទ

79

 បរទេស៖ បវរកញ្ញាអេស្ប៉ាញ Angela Ponce កំពុងប្រកួតប្រជែងក្នុងនាមជាបេក្ខនារីកែភេទទីមួយក្នុងប្រវត្តិសាស្រ្ត ៦៦ ឆ្នាំរបស់បវរកញ្ញាចក្រវាល។កំពូលសម្រស់អេស្ប៉ាញរូបនេះកំពុងបង្កើតប្រវត្តិសាស្ត្រ ចាប់តាំងពីកម្មវិធីប្រឡងបវរកញ្ញាចក្រវាលបានផ្លាស់ប្តូរគោលនយោបាយចាស់វស្សារបស់ខ្លួនក្នុងឆ្នាំ ២០១២ ដែលចែងថា អ្នកចូលរួមប្រឡងត្រូវតែជា “ស្ត្រីភេទពីកំណើតធម្មជាតិពិតៗ”។ ការកែប្រែនេះបានផ្តល់សិទ្ធិដល់បុរសកែភេទចូលប្រឡងនិងដូចជាការរិះគន់ខ្លាំងៗមួយចំពោះលោកប្រធានាធិបតីដូណាល់ ត្រាំ ដែលបំបិទសិទ្ធិអ្នកកែភេទ។ពន្យល់ពីការរអ៊ូរទាំរបស់នាង បវរកញ្ញាវ័យ ២៧ ឆ្នាំរូបនេះ និយាយថា “តើអ្នកណាដែលមិនធ្លាប់រងគ្រោះពីការរើសអើង? តើអ្នកណាដែលមិនត្រូវប្រឈមទប់ទល់នឹងការសម្លុតកំហែង?”។នៅខាងក្រៅជញ្ជាំងនៃទីតាំងប្រឡងបវរកញ្ញាចក្រវាល កន្លែងដែលវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធ្វើនៅព្រឹកថ្ងៃចន្ទសប្តាហ៍ក្រោយនៅទីក្រុងបាងកករបស់ថៃ សហគមន៍អ្នកកែភេទនៅតែត្រូវគេរឹតត្បិតសិទ្ធិនិងយល់ខុសមកលើពួកគេរហូត ជាមួយអត្រានៃការធ្វើអត្តឃាតកើនឡើងយ៉ាងខ្ពស់។   របាយការណ៍លេចធ្លាយមួយរបស់សេតវិមានបាននិយាយថា រដ្ឋបាលរបស់លោកប្រធានាធិបតីត្រាំកំពុងពិចារណាជំរុញកែច្បាប់ដែលកំណត់ភេទពីកំណើត ខណៈព្យាយាមរារាំងមនុស្សកែភេទមិនឱ្យចូលបម្រើយោធា។នាង Angela Ponce ក៏បានឆ្លើយតបផងដែរទៅលោកត្រាំ អតីតម្ចាស់កម្មវិធីប្រឡងបវរកញ្ញានិងអ្នកផ្សេងទៀតដែលព្យាយាមបំបិទសិទ្ធិនាង ដោយសារតែរូបរាងពីកំណើតរបស់នាង។នាងនិយាយទៀតថា “ខ្ញុំតែងតែនិយាយថា ការមានយោនីមិនបានប្រែក្លាយខ្ញុំទៅជានារីម្នាក់បានទេ។ ខ្ញុំជាមនុស្សស្រីរួចទៅហើយតាំងពីកំណើត ពីព្រោះអត្តសញ្ញាណរបស់ខ្ញុំគឺនៅទីនេះ”។

នាង Angela Ponce បន្តថា “អ្នកខាងក្រៅនិយាយនូវអ្វីដែលខ្ញុំអាចធ្វើបាននិងអ្វីដែលខ្ញុំមិនអាចធ្វើបាន និងនិយាយពីអ្វីដែលជាខ្ញុំ និងពីអ្វីដែលមិនមែនជាខ្ញុំ។ អត់ទេ​ ខ្ញុំសុំទោស។ ដើម្បីក្លាយជាស្ត្រីគឺត្រូវស្គាល់អត្តសញ្ញាណរបស់អ្នក។ វាមិនសំខាន់ទេថាតើអ្នកមានពណ៌សម្បុរស ឬ ខ្មៅ មានទ្វារមាស ឬលិង្គនោះ”៕

អត្ថបទដែលជាប់ទាក់ទង