ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តធ្វើពីសំណល់ប្លាស្ទិក ត្រូវផ្អាកសកម្មភាពរបស់ខ្លួន នៅតំបន់ប៉ូលខាងត្បូង

81


ប្រភពពីbbc បានឲ្យដឹងថា អាកាសធាតុមិនអំណោយផល បានបង្ខំឱ្យរថយន្តធ្វើពីសំណល់ប្លាស្ទិកត្រូវផ្អាកបេសកកម្មរបស់ខ្លួន នៅតំបន់ប៉ូលខាងត្បូង។ រថយន្តនេះ ត្រូវបានអ្នកផលិតដាក់ឈ្មោះថា Solar Voyager។ វាជារថយន្តដើរដោយពន្លឺព្រះអាទិត្យដំបូងគេបង្អស់ ដែលត្រូវផលិតឡើង ដើម្បីបំពេញបេសកកម្ម នៅតំបន់អង់តាក់ទិក។ ដោយសារព្រិលធ្លាក់ខ្លាំង បានពន្យឺតប្រតិបត្តិការរើសសំរាមនៅតំបន់ប៉ូល ហើយធ្វើឱ្យក្រុមការងារ មកពីប្រទេសហូឡង់ សម្រេចចិត្តបកក្រោយវិញ។ ក្រុមការងារបានឱ្យដឹងថា ពួកគេនឹងអាចសម្រេចបេសកកម្មដ៏ធំមួយនេះ ដើម្បីបង្ហាញឱ្យមហាជនដឹងថា សំណល់ប្លាស្ទិកក៏អាចរក្សាទុក ដើម្បីយកមកប្រើប្រាស់ឡើងវិញបានយ៉ាងល្អ ទោះជាប្រជាជនភាគច្រើន មិនចូលចិត្តកែច្នៃប្លាស្ទិក យកមកប្រើប្រាស់ឡើងវិញក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង