ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង់គ្លេស ឆ្លើយតបថា រដ្ឋឥស្លាមជ្រុលនិយម នៅតែជាការគម្រាមកំហែង ខណៈអាមេរិក លើកឡើងថា ពួកសកម្មប្រយុទ្ធ បានបរាជ័យ នៅស៊ីរី

105

បរទេស៖ ជាការឆ្លើយតប ទៅនឹងការលើកឡើង របស់លោក ត្រាំ ថា ក្រុមពួកសកម្មប្រយុទ្ធ ត្រូវបានបរាជ័យ នៅប្រទេសស៊ីរីខាងអង់គ្លេស បានលើកឡើងវិញ នាថ្ងៃពុធនេះថា ក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅតែជាការគម្រាមកំហែងមួយ បើទោះជាក្រុមនេះគ្មានទឹកដីកាន់កាប់ ។

ក្រោយសហរដ្ឋអាមេរិក ចាប់ផ្តើមដកងទ័ពចេញពីប្រទេសស៊ីរី ការិយាល័យបរទេស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “នៅមានរឿងជាច្រើនទៀត ដែលនៅត្រូវធ្វើ ហើយយើងមិនត្រូវ បាត់បង់ចក្ខុវិស័យ ស្តីពីការគម្រាមកំហែង ដែលពួកគបង្កឡើងនោះឡើយ។ បើទោះជាគ្មានទឹកដីកាន់កាប់ ពួក Daesh (ក្រុមរដ្ឋឥស្លាមជ្រុលនិយម) នឹងនៅតែជាការ គម្រាមកំហែងមួយ”។

“ស្របពេល ដែលសហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងច្បាស់ប្រាកដនោះ ការវិវត្តទាំងនេះ នៅក្នុងប្រទេសស៊ីរី មិនបង្ហាញឲ្យឃើញ នូវការបញ្ចប់កងកម្លាំងចម្រុះ ពិភពលោក ឬក៏យុទ្ធនាការរបស់វានោះទេ គឺយើងនឹងបន្តធ្វើការងារ ជាមួយសមាជិក របស់កងកម្លាំងចម្រុះ លើការសម្រេច ឲ្យបាននូវរឿងនេះ”៕

អត្ថបទដែលជាប់ទាក់ទង