ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Facebook រងបណ្តឹងកាន់តែច្រើនឡើង ពីក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធបញ្ហាការពារ​ ទិន្នន័យអ្នកប្រើប្រាស់

96

វ៉ាស៊ីនតោន៖ បណ្តាញសង្គមយក្ស Facebook ប្រឈមនឹងការប្តឹង ចោទប្រកាន់ ពីបទរំលោភសិទ្ធិឯកជន ទាក់ទងទៅនឹងទិន្នន័យ ដែលបានលេចធ្លាយ ទៅឲ្យទីប្រឹក្សា ធ្វើការនៅយុទ្ធនាការ ឃោសនាបោះឆ្នោត នាសហរដ្ឋអាមេរិក កាលពី២០១៦ អាណត្តិលោក Donald Trump និងជារបាយការណ៍ថ្មីមួយ បានលើកឡើងថា វាបានចែករម្លែកទិន្នន័យ ជាមួយដៃគូច្រើនជាង ការទទួលស្គាល់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ។

ភាគហ៊ុនរបស់Facebook បានធ្លាក់ចុះនៅក្រោមបញ្ហា នៃបណ្តាញសង្គម ចំនួន៧,២៥ ភាគរយ មកនៅត្រឹម ១៣៣,២៤ដុល្លារ ហើយបានធ្លាក់ចុះ នៅក្នុងការជួញដូរបន្ទាប់ ពីទីផ្សារ។
ពាក្យបណ្តឹងដែលធ្វើឡើង ដោយអគ្គមេធាវី សម្រាប់រដ្ឋធានីវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក ទំនងជាលើកដំបូង​ ដោយអង្គភាពផ្លូវការ អាមររិក ដែលអាចដាក់ផលវិបាក លើបណ្តាញសង្គមឈានមុខគេ លើពិភពលោក សម្រាប់ការប្រើប្រាស់ទិន្នន័យ ដោយមិនត្រឹមត្រូវ។

អគ្គនាយករងលោក Karl Racine បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា Facebook បរាជ័យក្នុងការការពារ សិទ្ធិឯកជនរបស់អ្នកប្រើប្រាស់ របស់ខ្លួន ហើយបានបញ្ឆោតពួកគេ អំពីអ្នកដែលអាចចូលមើល ទិន្នន័យរបស់ពួកគេ និងរបៀបដែលវាត្រូវបានប្រើ៕

អត្ថបទដែលជាប់ទាក់ទង