ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់៤៣នាក់ និង៦០០នាក់របួស ដោយសាររលកស៊ូណាមិវាយប្រហារ​ប្រទេសឥណ្ឌូណេស៊ី

100

(ហ្សាការតា)៖  យ៉ាងហោចណាស់៤៣នាក់ បានបាត់បង់ជីវិត និង៦០០នាក់របួស ដិយ រលកយក្សស៊ូណាមិ បានវាយលុក​តាមតំបន់ឆ្នេរនៃ​ច្រក​សមុទ្រ​ Sunda ប្រទេសឥណ្ឌូណេស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅព្រឹកថ្ងៃអាទិត្យ​ ទី២៣ ខែធ្នូ ឆ្នាំ២០១៨។
បើតាមអាជ្ញាធរឥណ្ឌូណេស៊ី ក្រៅពីមានមនុស្សស្លាប់និងរបួស ក៏មាន អគារជាច្រើនខ្នង ងការខូចខាត ក្រោយ​ការវាយប្រហារ​​ពី​រលកយក្សកាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី បានឲ្យ​ដឹង​ថា មូលហេតុមួយដែលអាចបង្ក​ឲ្យ​មានរលកស៊ូណាមិបែបនេះ អាចមកពីបាតុភូតបំណាក់ដីនៅបាតសមុទ្រ បន្ទាប់​ពី​ភ្នំ​ភ្លើង Anak Krakatoa បានផ្ទុះឡើង៕

អត្ថបទដែលជាប់ទាក់ទង