ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៦0%នៃសត្វនៅលើផែនដី ត្រូវបានគេសម្លាប់ ក្នុងរយៈពេល ៤៥ឆ្នាំកន្លងមកនេះ

115


មនុស្សយើងមានជីវិតនៅលើផែនដីនេះ ប្រហែលជាង ២លានឆ្នាំ។ ក្នុងរយៈពេល ៤៥ឆ្នាំចុងក្រោយនេះ យើងប្រឈមនឹងការបាត់បង់សត្វជាច្រើនប្រភេទ ដែលធ្លាប់មាននៅលើភពផែនដីពីមុនមក។ នៅចន្លោះឆ្នាំ១៩៧0 និងឆ្នាំ២0១៤ ថនិកសត្វ បក្សី ត្រី ល្មូន និងថលផលិក បានបាត់បង់ជិត ៦០% ដោយសារតែសកម្មភាពរបស់មនុស្ស។
របាយការណ៍របស់អង្គការមូលនិធិសត្វព្រៃពិភពលោក (WWF) ក៏បានកត់ត្រានូវការបាត់បង់ដ៏ធ្ងន់ធ្ងរនេះផងដែរ។ របាយការណ៍នេះ បានបញ្ជាក់ថា ដោយសារតែយើងរស់នៅពឹងផ្អែកលើធនធានធម្មជាតិកាន់តែខ្លាំង ធ្វើឱ្យធម្មជាតិរបស់យើងមិនអាចនៅស្រស់បំព្រងដូចកាលពីមុនទៀតបានឡើយ។

ដូច្នេះហើយបានជាអង្គការ WWF សហការជាមួយដៃគូអភិរក្ស និងអ្នកស្រាវជ្រាវមកពីជិត ៤0ស្ថាប័ន នៅជុំវិញពិភពលោក ស្វែងរកដំណោះស្រាយថ្មី ដើម្បីជួយស្រោចស្រង់ភពផែនដីយើង។ ប៉ុន្តែបញ្ហាប្រឈមដ៏ធំរបស់ក្រុមនេះ គឺការផ្លាស់ប្តូរយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងការការពារធម្មជាតិ ព្រមទាំងការការពារជីវិតមនុស្សផងដែរ។ លោក Marco Lambertini អគ្គនាយកនៃអង្គការ WWF អន្តរជាតិ បានលើកឡើងថា «ថ្ងៃនេះ យើងនៅតែមានជម្រើស។ យើងអាចក្លាយជាស្ថានិកចលនាពិភពលោក ដែលបានផ្លាស់ប្តូរទំនាក់ទំនង របស់យើងជាមួយនឹងផែនដី។ ឬយើងអាចជាមនុស្សជំនាន់ក្រោយ ដែលមានឱកាស ប៉ុន្តែមិនអាចចាប់យកឱកាសនេះបាន។ ជម្រើសជារបស់យើងទាំងអស់គ្នា»។

អត្ថបទដែលជាប់ទាក់ទង