ឧទ្ទាមស៊ីរី នៅតែមានការទង្គិចគ្នាយ៉ាងរប៉េះរប៉ោះ
ឧទ្ទាមស៊ីរី បានរីករាលដាលនៅភាពពាយព្យប្រទេស ជាការប៉ះទង្គិចគ្នាយ៉ាងរប៉េះរប៉ោះ នាពេលចុងក្រោយនេះ រវាងគូបដិបក្សនឹងគ្នាក្រោមការដឹកនាំរបស់ប្រធានាធិបតី Bashar al Assad ។ ជម្លោះផ្ទៃក្នុង បានញ៉ាំញ៉ីក្រុមប្រឆាំងប្រដាប់អាវុធក្នុងប្រទេសស៊ីរី យូរមកហើយ តាំងពីមានការប្រឆាំងលោក Assad កើនឡើង ដោយបានចាប់ផ្ដើមកាលពីឆ្នាំ២០១១មក ។ សង្គ្រាមដ៏ជូរចត់ជាច្រើន បានជួយឱ្យប្រធានាធិបតីស៊ីរី និង
សម្ព័ន្ធមិត្តអ៊ីរ៉ង់-រុស្ស៊ីរបស់ខ្លួន ដណ្ដើមបានការកាន់កាប់ទឹកដីមួយភាគធំ ដែលធា្លប់កាន់កាប់ដោយក្រុមឧទ្ទាម ។ ក្រុមឧទ្ទាម និងពលរដ្ឋបានប្រាប់ Reuters តាមបណ្ដាលទូរស័ព្ទថា ក្រុម Tahrir al Sham ដែលជាអតីតជាក្រុមឧបសម្ព័ន្ធរបស់អាល់កៃដា បានបើកការវាយប្រហារកាលពីថ្ងៃអង្គារ៍ លើក្រុងមួយចំនួននៅភាគខាងលិចទីក្រុង Aleppo ដែលកាន់កាប់ដោយក្រុម Nour al Din Zinki ជាសមាជិកមួយនៃចលនារណសិរ្សរំដោះជាតិ (NLF) ។ ក្រុមអ៊ីស្លាម ដែលបានដណ្ដើមការកាន់កាប់ក្រុម Darat Izza កាលពីថ្ងៃពុធនោះ បាននិយាយថា ខ្លួនសងសឹកចំពោះការវាយឆ្មក់មួយក្នុងសប្ដាហ៍បនេះ ដែលបានសម្លាប់ក្រុមសកម្មប្រយុទ្ធរបស់ខ្លួនចំនួន៥នាក់ ដោយខ្លួនបានចោទប្រកាន់លោកក្រុម Nour al Din Zinki៕