ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ សំណាងណាស់ដែលស្រុកខ្មែរមានមន្ត្រីរាជការនៅ យកលុយជាថ្នូរជាមួយការផ្ដល់តំណែងបុណ្យសក្តិ!

213


​ភ្នំពេញ៖ប៉ាអាកុកព្រឹកនេះហាក់ដូចជាសប្បាយចិត្តអីខ្លាំងម្លេះ និយាយថាសំណាងណាស់ៗដែលស្រុកខ្មែរមាន មន្ត្រីរាការនៅយកលុយជាថ្នូរជាមួយការផ្ដល់តំណែងបុណ្យសក្តិ! ។

ប៉ាអាកុកពោលពាក្យដដែលថា៖សព្វថ្ងៃនេះ គេសង្កេតឃើញថាមានអ្នកខ្លះវ័យក្មេង ខ្លះជាអ្នកលក់ម៉ឹក លក់បង្គារសោះស្ងាត់ៗស្រាប់តែពាក់ផ្កាយធ្វើព្រងើយ ។

​អ្នកទាំងនោះបើនិយាយពីអាយុកាលការងារអ្នកដែល មានសក្តិពាក់លឿនហើយនៅក្មេងបែបនេះ ទំនងជាគេមានសំណាងបានពាក់សក្តិតាំង ពីក្នុងពោះម៉ែមកហើយមើលទៅ ។ តែពួកជើងផាខ្លះចំអកថាមិនមែនទេបុណ្យ សក្តិ តួនាទីទាំងនេះគេអាចដូរជាមួយលុយកាក់ បានពីព្រោះមានយកលុយគ្រាន់តែ តម្លៃខ្ពស់តែត្រូវស្មោះត្រង់ជាមួយគ្នា ។ព្រោះបើនិយាយ ពីច្បាប់ប្រឆាំងអំពើពុករលួយរវាងអ្នកសូកគេ និង អ្នកដែលត្រូវគេសូកសុទ្ធតែមានទោសដូចគ្នា ។

​ ប៉ាអាកុកនិយាយចំអកថាស្រុកខ្មែរបើនៅមាន មន្ត្រីរាជការយកលុយប្ដូរជាមួយ បុណ្យសក្តិនៅតែមាននោះអ្នកមានលុយ នៅតែមានសង្ឃឹមនឹងបានធ្វើធំជានិច្ច ។ហេស ហេបើថ្នាក់លើលែងយកលុយច្បាស់ ជាអ្នកមានលុយទាំងឡាយក្លាយ ជាអាចម៌ឆ្កែបាត់ហើយគឺពួកគេមិនអាច មានបុណ្យសក្តិនិងតួនាទីបានឡើយ ។ស្រាប់តែបុរសម្នាក់ទៀតឆ្លើយឌឺប៉ាអាកុកវិញ ថានិយាយបែបនេះខុសហើយ ព្រោះថ្នាក់លើេអត់មានលក់សក្តិទេ បើចង់បានតួនាទីយកលុយ មកជួយបក្សប៉ុណ្ណោះ បានហើយ។បើរកតួនាទីបានគេអាចតម្រឹម សក្តិឲ្យត្រឹមត្រូវតាមតួនាទីបានតើ។

​អារឿងជួញដូរតួនាទីនេះប៉ាអាកុកខ្ញុំមិនសូវដឹងទេ តែបើរឿងជួញដូរសក្តិខ្ញុំដឹងច្រើន ព្រោះបើបានតួនាទីហើយតែមិនបាន សក្តិនោះគេអាចទិញនៅផ្សារទឹកថ្លា បានគឺមានចាប់តាំងពីពលទោរហូតដល់ផ្កាយ ដល់ពពក និងមេឃទៀតក៏មានដែរ ។
កុំថាឡើយប៉ូលីស ប៉េអឹម ឬ ទាហាននោះសូម្បីតែផ្កាយចោរក៏មាន លោកខែ ឬពពកក៏មានមិនខ្វះទេតែបើពាក់ទៅខុសច្បាប់ ប្រយ័ត្នគុកតែគុកពេលនេះ ចង្អៀតបន្តិចហើយ ។នេះជាក្រឡារកស៊ីរបស់ថ្នាក់លើទេ ៕

អត្ថបទដែលជាប់ទាក់ទង