ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់២១នាក់ ក្នុងឧប្បត្តិហេតុ បាក់ដំបូលអណ្តូងរ៉ែធ្យូងថ្ម នៅចិន

95

ចិន៖ យ៉ាងហោចណាស់ មានកម្មករអណ្តូងរ៉ែចំនួន២១នាក់ បានស្លាប់ នៅគ្រាដែលដំបូលនៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយកន្លែង បានបាក់រលំ ហេតុការណ៍កើតឡើង នៅភាគខាងជើង នៃប្រទេសចិន នេះបើយោងតាមទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩នេះ ។

ក្រុមកម្មកររ៉ែចំនួន៦៦នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីឧប្បត្តិហេតុកើតឡើង​ កាលពីថ្ងៃសៅរ៍នៅឯអណ្តូងរ៉ែ Lijiagou ក្បែរទីក្រុង Shenmu ក្នុងខេត្ត សានស៊ី (Shaanxi) ។

ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ិនហួ បានរាយការណ៍ថា មូលហេតុនៃការដួលរលំ កំពុងស្ថិតនៅក្រោមការ ស៊ើបអង្កេតនៅឡើយ ។

គួរបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើង ក្នុងប្រទេសចិន វាជារឿងធម្មតា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សុវត្ថិភាព នៅទីតាំងនេះក៏ដោយ ។

កាលពីខែតុលាឆ្នាំមុន ក្រុមកម្មករអណ្តូងរ៉ែធ្យូងថ្ម ចំនួន២១នាក់ បានស្លាប់ នៅពេលដែលថ្មធ្លាក់ នៅក្រោមដីនៅខេត្ត Shandong ភាគខាងកើតប្រទេស ៕

អត្ថបទដែលជាប់ទាក់ទង