ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុំចេះតែហ៊ាន របបយោធាថៃ ពន្យារពេលបោះឆ្នោតទៀតហើយ

123

បាងកក៖ របបយោធាថៃ ដែលមានលោកប្រាយុទ្ធចាន់អូចា ជានាយករដ្ឋមន្រ្តី ដែលក្តាប់អំណាចពេញដៃនោះ បានដឹកនាំប្រទេស អស់ពេលជិត៥ឆ្នាំ បានពន្យារពេលការបោះឆ្នោតជាបន្តបន្ទាប់ ហើយលោកចុងក្រោយនេះ ក៏ត្រូវបានប្រកាសពន្យារម្តងទៀត ទោះបីជាមានការរិះគន់ និងស្រែកតវ៉ា ពីសំណាក់ក្រុមសកម្មជនសិទ្ធិមនុស្ស និងសហគមន៍អន្តរជាតិក៏ដោយ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ការបោះឆ្នោតសកលដើម្បីបិទបញ្ចប់ការ ដឹកនាំដោយរបបយោធាដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈក្រោយនេះ អាចនឹងត្រូវពន្យារពេលរហូតដល់ខែមីនា។ នេះបើតាមការចេញ ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអង្គារ ទី១៥ ខែមករា ឆ្នាំ២០១៩។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅក្នុងប្រទេសថៃ មិនទាន់ធ្វើសេចក្ដីប្រកាសជាផ្លូវការ ណាមួយពីការពន្យារពេលការរៀបចំការបោះ​ឆ្នោតនោះទេ។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់២រូបខាងលើ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters​ ថា វាមិនអាចទៅរួចឡើយ ដែលការបោះឆ្នោតសកល ត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកុម្ភៈ តាមប្រកាសកាលពីខែធ្នូ ឆ្នាំ២០១៨កន្លងទៅ។ មន្ត្រីទំាងពីររូបនេះ បានបញ្ជាក់ដូច្នេះថា៖ ថ្ងៃទី២៤ ខែកុម្ភៈ មិនអាចជាថ្ងៃរៀបចំការបោះឆ្នោតឡើយ ព្រោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមានពេលវេលាគ្រប់គ្រាន់ ដូច្នេះកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតនេះ អាចមានពីរជម្រើស គឺថ្ងៃទី១០ ឬថ្ងៃទី២៤ ខែមីនាខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង