ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បំពង់ប្រេង​ផ្ទុះឆេះកក្រើក​ភាគកណ្តាល​ម៉ិចស៊ីកូ ផ្តាច់ជីវិត​មនុស្ស​ជាង៦០នាក់

76

ចំនួនអ្នកស្លាប់ដោយផ្ទុះបំពង់បង្ហូរប្រេងកើនឡើងដល់66នាក់ និង76នាក់រងរបួសធ្ងន់ស្រាល នៅប្រទេសម៉ិចស៊ីកូ ខណៈដែលប្រជាជនជាច្រើនរយនាក់ សំរុកទៅដួសយកប្រេងដែលហូរចេញពីបំពង់ប្រេងសាំង ដែលធ្លាយនោះ ក្រោយមកក៏ត្រូវឆេះភ្លើងលេបត្របាក់អាយុជីវិតតែម្តង។ គេជឿថាការផ្ទុះនេះបានកើតឡើងបន្ទាប់ពីបំពង់ត្រូវបានបែក ដោយចោរលួចប្រេងនៅក្នុងទីក្រុង Tlahuelilpan នៅក្នុងរដ្ឋ Hidalgo ។

សាកសពឆេះជាច្រើនសិបនៅកន្លែងកើតហេតុ ដែលត្រូវបានសែងចេញមកដោយកងកម្លាំងសន្តិសុខ។ សារព័ត៌មាន
BBC បាន
ប្រាប់ដល់ប្រជាជនយើងផង តិចថាឃើញឡានដឹកប្រេងហូរប្រេងសំរុកទៅដងអី ប្រយត្ន័ខ្លួនផង …កុំចង់បានរបស់គេ។

 អភិបាលរដ្ឋ​ហ៊ីដាលហ្គោ (Hidalgo) លោក អូម៉ារ ហ្វាយ៉ាដ (Omar Fayad) បានឱ្យដឹងថា មនុស្សយ៉ាង​ហោច​ណាស់ ៦៦នាក់បានស្លាប់ និងជាង៧០នាក់ផ្សេង​ទៀតបាន រងរបួសនៅក្នុងហេតុការណ៍ផ្ទុះឆេះ​បំពង់ប្រេង​ដ៏សម្បើមមួយ​ នៅភាគកណ្ដាល​ប្រទេស​ម៉ិចស៊ីកូ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩។
លោក Omar Fayad បានគូស​បញ្ជាក់ប្រាប់​សារព័ត៌មាន នៅ​ក្នុងស្រុកយ៉ាងដូច្នេះថា «យោងតាមព័ត៌មាន​បឋមដែលខ្ញុំទទួល​បាន មនុស្សយ៉ាង ហោចណាស់ ៦៦នាក់បានស្លាប់ និង៧៦នាក់ទៀតរងរបួសដោយសារភ្លើងឆេះ នៅក្នុងហេតុការណ៍​ផ្ទុះបំពង់ប្រេង​នៅក្នុងទីក្រុង ថ្លាហឺលីលផេន (Tlahuelilpan) នៅថ្ងៃសុក្រ​សប្ដាហ៍នេះ (ពេលវេលានៅម៉ិចស៊ីកូ)»។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះមិនទាន់មានការបញ្ជាក់មូល​ហេតុផ្ទុះនៅឡើយទេ ខណៈមានសេចក្ដីរាយការណ៍ផ្ទុះនេះ​កើតឡើងតែប៉ុន្មានម៉ោង​ប៉ុណ្ណោះ បន្ទាប់ពីក្រុម ឧក្រិដ្ឋជនលួចទម្លុះ​បំពង់ប្រេងដើម្បី​លួចបូមយក​ប្រេង ខណៈ​រដ្ឋាភិបាលម៉ិចស៊ីកូ​កំពុងប្តេជ្ញា​បង្ក្រាប​ក្រុម​លួចប្រេង​រដ្ឋ ដែលបាននាំឲ្យប្រទេសអាមេរិកខាងជើង​មួយនេះ ខាតបង់ថវិការាប់​ពាន់លានដុល្លារ​ក្នុងមួយឆ្នាំៗនោះ៕

អត្ថបទដែលជាប់ទាក់ទង