ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពួកគ្រីស្ទានគ្រិស្តអូស្សូដក់ ងូតទឹកក្នុងទឹកត្រជាក់សម្រាប់ពិធីបុណ្យអេផភីយ៉ានី ជម្រះអំពើបាប

103

ពួកគ្រីស្ទានគ្រិស្តអូស្សូដក់ នៅទីក្រុង Kiev ប្រទេសអ៊ុយក្រែន បានងូតទឹកក្នុងស្រះទឹក ដែលមានរាងដូចឈើឆ្កាង ដើម្បីកត់សំគាល់អេភីភីយ៉ា កាលពីថ្ងៃសៅរ៍មុន។ ពិធីបុណ្យនេះ ប្រារព្ធពិធីបុណ្យជ្រមុជទឹក របស់ព្រះយេស៊ូ សម្រាប់ពួកគ្រិស្តអូស្សូដក់។

ពួកអ្នកជឿបានដើរ ចូលទៅក្នុងបឹង ដែលត្រជាក់ និងទន្លេ ដើម្បីនិមិត្តរូបជម្រះអំពើបាបរបស់ពួកគេ នៅថ្ងៃដែលគេជឿថា ទឹកទាំងអស់ ក្លាយទៅជាបរិសុទ្ធ។ ដើម្បីសម្របសម្រួលការប្រារព្ធពិធីនេះ កន្លែងជាច្រើននៅអ៊ុយក្រែន និងរុស្ស៊ី ក៏បានកាត់បន្ថយទឹកកក និងបានដាក់គ្រឿងបរិក្ខារ សម្រាប់គ្រិស្តអូស្សូដក់៕

អត្ថបទដែលជាប់ទាក់ទង