ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានសភា​ដែលបានដឹកនាំប្រឆាំងបានប្រកាសខ្លួនឯង ជាប្រធានាធិបតីអន្តរកាល

102


បរទេស៖វិបត្តិនៅវេណេហ្សូអេឡា៖ប្រធានសភាកំពុងប្រកាសខ្លួន ជាប្រធានាធិបតី
វេណេហ្សូអេឡាជាប្រទេសដែលមាន សន្និធិប្រេងឆៅច្រើនជាងគេបង្អស់នៅលើ
ពិភពលោក។ដោយសារមានវិបត្តិសេដ្ឋកិច្ច និងអូសបន្លាយយូរនាំ​អោយមាន
វិបត្តិនយោបាយ។ ចុងក្រោយនេះលោកJuan Guaidóប្រធានសភា​ដែលបានដឹក
នាំប្រឆាំងបានប្រកាសខ្លួនឯងជាប្រធានាធិបតីអន្តរកាល ដោយមានអាមេរិច
និងគូកនប្រកាសគាំទ្រជាផ្លូវការ ធ្វើអោយលោកប្រធានាធិបតីMaduro ដែល
ទើបចូលកាន់តំណែង២អណត្តិទី២ បាន២សប្តាហ៍ស្រឡាំងកាំង។
ចិននិងរុស្សីបានប្រកាសថ្កោលទោស ពួកបរទេសដែលជ្រោមជ្រែងអោយពួក
ប្រឆាំងចូលកាន់អំណាចនិងមិនព្រមជាដាច់ខាត។
ចិនគឺជាប្រទេសដែលមានការបណ្តាក់ទុនធំបំផុត នៅវេណេហ្សូអេឡាបានប្រឆាំង
រាល់ការជ្រៀតជ្រែកគ្រប់រូបភាពពីបរទេស។
រុស្សីដែលចាត់ទុកវេណេហ្សូអេឡា ជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់និងជាមិត្តជិតស្នឹទ្ធបំ
ផុតក្នុងតំបន់នេះហើយជាអ្នកគាំទ្រវេណេហ្សូអេឡា គ្រប់យ៉ាងតាំងពីការអោយលុយ
ខ្ចី ផ្តល់ជំនួយយោធា ផ្តល់ជំនួយសម្រាប់ឧស្សាហកម្មប្រេង….បានថ្កោលទោសថា
ទង្វើពួកបរទេសកំពុងជ្រៀតជ្រែកប្រទេសវេណេហ្សូអេឡា និងល្មើសច្បាប់អន្តរជាតិ ព្រមទាំងកំពុងក្រាលផ្លូវនាំអោយមានការបង្ហូរឈាម។
តែយ៉ាងណាក៏ដោយមកទល់ពេលនេះ ខាងទាហាននៅតែរក្សាជំហរការពារលោក
ប្រធានាធិបតីជាប់ឆ្នោតMaduroនៅឡើយ។BBC

អត្ថបទដែលជាប់ទាក់ទង