ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យ៉ាងហោចណាស់ ៦០នាក់បានស្លាប់​ គ្រោះទឹកជំនន់ បំណាក់ដី និង​ខ្យល់កួច​​ នៅ​ភាគ​កណ្តាល​ឥណ្ឌូណេស៊ី

102

គ្រោះទឹកជំនន់ បំណាក់ដី និង​ខ្យល់កួច​​​ នៅតាមតំបន់ភាគកណ្តាល ស្រុក Gowa នៃប្រទេស​ឥណ្ឌូណេស៊ី​បានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ ​៦០នាក់បានស្លាប់ ខណៈដែលកងកម្លាំងសមត្ថកិច្ចចម្រុះ រួមជាមួយអាជ្ញាធរ កំពុងបើកប្រតិបត្តិរុករកមនុស្សដែលបាត់ខ្លួន និងជម្លៀសពលរដ្ឋមួយចំនួនទៀត ទៅរកកន្លែងមានសុវត្ថិភាព ។ នេះបើតាមការដក​ស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០១៩។

ភ្លៀង​បានធ្លាក់ជោកជាំ​បាន​បង្កឲ្យ​​ទំនប់​ទឹកមួយកន្លែងជន់លិច​​ស្រុកចំនួន​១៣ នៃ​ខេត្តស៊ូឡាវេស៊ី​ខាងត្បូង​កាលពីថ្ងៃអង្គារសប្តាហ៍នេះ បង្កឲ្យមនុស្ស​សរុប​ចំនួន២៥នាក់ ​បាត់ខ្លួន និង​ប្រមាណជា៤៧នាក់បានរងរបួស ។ ជាមួយគ្នានេះ​គ្រោះ​បំណាក់ដី​និងខ្យល់កួច ក៏បានបង្ខំឲ្យមនុស្ស​​៣.៤៨១នាក់ជម្លៀសខ្លួនចេញពីលំនៅឋាន ដើម្បីជ្រកកោននៅទីសុវត្ថិភាពផងដែរ បន្ទាប់ពី​ផ្ទះ​សម្បែង​​៧៩ខ្នង ស្ពាន​១០​ខ្សែ​ សាលារៀន​២២ខ្នង និងអគារ​រដ្ឋាភិបាល​ចំនួន០៦ ត្រូវបានបំផ្លិចបំផ្លាញ។

តំបន់ដែលរងការវាយលុកពីគ្រោះធម្មជាតិ​ធ្ងន់ធ្ងរជាងគេ គឺស្រុក Gowa ដែលគេរកឃើញសាកសពមនុស្ស​ច្រើនជាងគេរហូតដល់៤៤នាក់៕​

អត្ថបទដែលជាប់ទាក់ទង