ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនប្រដាប់អាវុធលំអរក្រុងម្នាក់ ជិះរថយន្តលិចស៊ីស១គ្រឿង បាញ់ប្រហារមេឃ៤គ្រាប់ ប្រាប់មេឃថា អញមានកាំភ្លើងកុំភ្លឺ

325

ភ្នំពេញ៖ ជនប្រដាប់អាវុធលំអរក្រុងម្នាក់ ជិះរថយន្តលិចស៊ីស១គ្រឿង បាញ់ប្រហារមេឃ៤គ្រាប់​ អើលទាំងកណ្តាលយប់ ដោយសារ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតមានឡើងបន្តិចបន្តួច។ ករណីនេះបានកើតមានឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ ជាសុផារ៉ា ដែលស្ថិតក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ​ ។ 

អ្នកឃើញហេតុការណ៍បានរៀបរាប់ថា​ នៅមុនពេលកើតហេតុ​ រថយន្តមួយគ្រឿង ម៉ាក LEXUS LS450 ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AI-9466 បេីកបរដោយបុរសម្នាក់ និងម៉ូតូសង់កូរ៉េ ពណ៌ក្រហម ស៊េរីចាស់ មួយគ្រឿងបើកបរដោយយុវជនម្នាក់​ ដោយមិនដឹងថា​ប៉ះគ្នាពីចំណុចណានោះទេ ។

គ្រាន់តែឃេីញរថយន្តខាងលេី បេីកប្រដេញតាមពីក្រោយម៉ូតូខាងលើនោះ រហូតដល់ចំណុចផ្លូវជាសុផារា  ជិតកន្លែងលក់រថយន្តលីហួរ រថយន្តក៏បានបើកបម្រុងបុកឲ្យដួល តែយុវជនដែលជាអ្នកបេីកម៉ូតូ​បានផ្ដួលម៉ូតូ រួចរត់សំដៅចូលក្នុងផ្លូវលំ ច្រកដឿងហែម ហេីយបុរសដែលជាអ្នកបេីកបររថយន្តនោះ បានចុះពីលើរថយន្តប្រដាប់ដោយកាំភ្លើងខ្លីមួយដើម (មិនស្គាល់ម៉ាក) រត់ចូលទៅតាមរកមេីល​យុវជនម្ចាស់ម៉ូតូ ខណៈដែលកំពុងកាន់កាំភ្លេីងជាប់ដៃផង និងរកមិនឃេីញទៀតនោះ ។ ស្រាប់តែបុរសម្ចាស់រថយន្តនោះ ផ្ទុះអាវុធ​បាញ់មេឃ ចំនួន ១គ្រាប់ ដេីម្បីគំរាមយុវជននោះ ឲ្យចេញមក​ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅកន្លែងកើតហេតុ ភ្ញាក់ពីដំណេកទាំងមានការ​ភិតភ័យ ​និងបានលបមេីលសកម្មភាព បុរសម្ចាស់រថយន្តនោះដេីរបាញ់មេឃបន្តរហូតដល់ទៅ ៤គ្រាប់បន្ថែមទៀត ដោយមិនដឹងថាពាក់ព័ន្ធនិងករណីអ្វីអោយប្រាកដនោះទេ ទេីបប្រជាពលរដ្ឋរាយការណ៍ ប្រាប់ឲ្យសមត្ថកិច្ច មូលដ្ឋានចុះមកដល់កន្លែងកើតហេតុផងដែរ ។ 

បងប្អូនប្រជាពលរដ្ឋហួសចិត្ត និងសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់​ និងរក្សាការពារ សន្តិសុខសុវត្ថិភាពជូនបងប្អូន ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនឃាត់អ្នកបាញ់ទេ បែរជាអនុញាតិ អោយរថយន្តខាងលេីនោះ​ បេីកចេញទៅដោយពុំមានការឃាត់សាកសួរ នៅស្នាក់ការប៉ុស្តិបន្តិចសោះឡេីយ​ នេះហាក់ មានភាព​កំសោយរបស់មន្ត្រីនគរបាលខណ្ឌឬស្សីកែវ ចំពោះការ​អនុវត្តច្បាប់បែបនេះ ទេីបប្រជាពលរដ្ឋចេញមកប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋាន ឲ្យបានដឹងថា ករណីខាងលើពិតជាមានប្រាកដមែន និងចង្អូលបង្ហាញអោយសមត្ថកិច្ច ចុះទៅរើសសំបកគ្រាប់ ដែលបន្សល់​មកពីការបាញ់ ប្រមូលបានចំនួន៣គ្រាប់ យកមកធ្វើរបាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង