ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់២៧នាក់ និង៧៧នាក់របួស ក្នុងករណីផ្ទុះគ្រាប់បែកនៅភាគខាងត្បូងប្រទេសហ្វីលីពីន

93

(ម៉ានីល)៖ មនុស្ស២៧ស្លាប់និង៧៧នាក់ទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅក្នុងវិហារគ្រឹស្ដ មួយកន្លែង ស្ថិតនៅខាងត្បូងប្រទេសហ្វីលីពីន នៅថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩។
យោងតាមអាជ្ញាធរហ្វីលីពីន គ្រាប់បែកបានផ្ទុះឡើង២លើក បន្ទាប់ពីពិធីជួបជុំគ្នាមួយនៅម៉ោងប្រមាណ៨៖០០ព្រឹក នៅឯវិហារ គ្រឹស្ត Jolo Cathedral ក្នុងទីក្រុង Jolo នៃខេត្ត Sulu។ ជនរងគ្រោះភាគច្រើនគឺជាអ្នកដែលតែងតែមកបន់ស្រន់នៅវិហារគ្រឹស្ត ហើយយោធា៧នាក់ ក៏បាត់បង់ជីវិតក្នុងហេតុការណ៍នេះដែរ៕

អត្ថបទដែលជាប់ទាក់ទង