ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដកុងតឺន័រ របស់ក្រុមហ៊ុន រាជសីហ៍ ឡូជីស្ទីក បុកម៉ូតូ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

94


កោះកុង៖ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្ដកុងតឺន័រ ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN ០៥៥៨ របស់ក្រុមហ៊ុនរាជសីហ៍ ឡូជីស្ទីក បុកជាមួយម៉ូតូ Honda Dream ។

បើតាមការផ្សាយរបស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា គួរឲ្យសង្វេកណាស់ ! បុរសម្នាក់ ត្រូវរថយន្តកុងតឺន័រ បុកស្លាប់នៅនឹងកន្លែងកើតហេតុ ដែលករណីនេះ បានកើតឡើងនៅវេលាម៉ោង ១២:១៥ នាទី ថ្ងៃត្រង់ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៩ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ៨៩-៩០ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បង្កឡើងដោយ រថយន្ត បុកនឹងម៉ូតូ ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្ត កុងតឺន័រ សណ្តោងរ៉ឺម៉ក ក្បាលពណ៌ ស ចង្កូតស្តាំ ពាក់ស្លាកលេខ PSHN ០៥៥៨ ក្រុមហ៊ុនរាជសីហ៍ ឡូជីស្ទីក អ្នកបើកបររត់គេចខ្លួនបាត់ បានបុកនឹងម៉ូតូ Honda Dream ពណ៌ខ្មៅ (បុកដាច់ស្លាកលេខ) ជិះគ្នាចំនួន ២នាក់ មានឈ្មោះដូចខាងក្រោម ៖ ឈ្មោះ ធឿន ឌីន ភេទប្រុស អាយុ ១៤ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ លោក វ៉ាន់អូ ភេទប្រុស អាយុ ១៦ឆ្នាំ របួសធ្ងន់។ អ្នកទាំងពីរ មានទីលំនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះអន្តរាគមន៍ ជួយសង្រ្គោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យខេត្តកោះកុង ចំណែកសាកសពជនរងគ្រោះ បានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្តបង្កកម្លាំងជំនាញ យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការដោះស្រាយ តាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង