ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រយៈពេល២៦ថ្ងៃ អង្គភាពប្រឆាំងអំពើពុករលួយ ទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុល ចំនួន១៧.៧២១ច្បាប់

108


ភ្នំពេញ៖ លោកចេង ប៊ុនឃៀង ប្រធាននាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ បានជម្រាបជូនសាធារណជនថា កាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៩ នាយកដ្ឋាន បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលចំនួន១៦៣នាក់ ។

លោកប្រធាននាយកដ្ឋាន បានថ្លែងក្នុងសេចក្តីប្រកាសថា ក្នុងរយៈពេល២៦ថ្ងៃ (គិតចាប់ពីថ្ងៃទី១មករា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៦ខែមករាឆ្នាំ២០១៩)នេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិនិងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុលសរុបមានចំនួន១៧.៧២១ច្បាប់។

សូមបញ្ជាក់ថា ការទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុល តាមរបប២ឆ្នាំ ពីថ្ងៃទី១ដលទី៣១ខែមករាឆ្នាំ២០១៩ គឺអនុវត្តតាមសេចក្តីជូនដំណឹងស្តីពីកាលបរិច្ឆេទទទួលឯកសារប្រកាសទ្រព្យសម្បត្តិនិងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០១៩ ចុះថ្ងៃទី២២ខែតុលាឆ្នាំ២០១៨ ៕

អត្ថបទដែលជាប់ទាក់ទង