ក្រុមអ្នកលេងកូនពូថៅដៃ ប្រហារបុរសម្នាក់ចំក្បាលមួយពថៅដេរប្រាំថ្នេរ ត្រូវជាប់ខ្នោះនគរបាលរួមទាំងវត្ថុតាងពូថៅដៃ
ខេត្តកំពង់ស្ពឺ ៖ យុវជនម្នាក់រងរបួសក្បាលដោយសារត្រូវនិ ងផ្លែពូថៅដៃដោយសាររឿងគុំនុំចាស់ ជនសង្ស័យដែល ប្រព្រឹត្ដបទល្មេីសហឹង្សាដោយចេតនាមានឈ្មោះស៊ឹម តុលា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិជ័យថ្មី ឃុំព្រៃ ក្មេង ស្រុកភ្នំស្រួច នៅពិធីមួយក្នុងភូមិ កាលពីថ្ងៃអាទិត្យ ទី២៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង១៧នឹង១០នាទីបានយកកូនពូថៅដៃកាប់ទៅលើឈ្មោះម៉ម ណាង ភេទប្រុស អាយុ ៣០ឆ្នាំរស់នៅភូមិជ័យថ្មី ឃុំព្រៃក្មេង ស្រុកភ្នំស្រួច មួយពូថៅត្រូវចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យឈ្មោះម៉ម ណាង រងរបួសធ្ងន់ ហើយត្រូវបានបងប្អូនក្រុមគ្រួសារ ដឹកជនរងគ្រោះទៅព្យាបាលនៅពេទ្យឯកជនក្នុងភូមិជ័យថ្មី ឃុំព្រៃក្មេង ចំណែកជនដៃដល់ត្រូវបានកម្លាំងនគរបាលធ្វេីការឃាត់ខ្លួនរួមជាមួយវត្ថុតាងកូនពូថៅដៃប្រឡាក់ឈាមចំនួនមួយ។
តាមការបញ្ជាក់អោយដឹងពីសមត្ថកិច្ចជំនាញថាជនដៃដល់មានគំនុំជាមួយជនរងគ្រោះយូមកហេីយឱកាសហុចឲ្យជនដៃដល់បានជួបជនរងគ្រោះក៏ធ្វេីសកម្មភាពសងសឹកតែម្ដង បច្ចុប្បន្នជំនាញនគរបាលស្រុកភ្នំស្រួច បានធ្វេីការឃាត់ខ្លួនជនដៃដល់ ដេីម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

