ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្សយ័ម្នាក់ខ្លួន​ជា​មន្ត្រី​យោធា​ថ្នាក់ឧត្តម​សេនី​យ៍ និងជាប្រធានអង្គការបរិស្ថានមួយ ក្នុងករណីឆបោកលុយ១ម៉ឺនដុល្លារ

142

ខេត្តបាត់ដំបង​៖ កម្លាំង​កង​រាជអាវុធហត្ថ​ខេត្តបាន​ ឃាត់ខ្លួន​បុរស​ម្នាក់​​ដែល​អះអាង​ថា ខ្លួន​ជា​មន្ត្រី​យោធា​ថ្នាក់ឧត្តម​សេនី​យ៍ និងជាប្រធានអង្គការបរិស្ថានមួយ ​យក​មក​សួរនាំ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ពាក់ព័ន្ធ​ករណី​ ឆបោក និង​ជ្រើស​​រើស​កងទ័ព​ខុសច្បាប់​ ប៉ុន្តែបានបញ្ជូន​ជនសង្ស័យ​រូប​នេះ ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​មក​រា នេះ ។

នៅវេលោម៉ោង១៤:៣០នាទីថ្ងៃទី២៥.ខែមករា.ឆ្នាំ២០១៩ កម្លាំង ការិយាលយ័បទល្មេីសព្រហ្មទ
សហការជាមួយ ការិយាល័យ អាវុធហត្ថ ស្រុកសំឡូតចុះទៅដល់ភូមិឆករកា ឃំុសំឡូត ស្រុកសំឡូតខេត្តបាត់ដំបងបានធ្វើការឃាត់ខ្លួនជនសង្ស័យមួយនាក់ឈ្មោះទេព ពេជ្រ(ហៅទេពវិសាល),(រុន សឿម)ភេទប្រុស់អាយុ59ឆ្នាំមុខរបរប្រធានអង្គការការពាបរិស្ថានរស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបងន ខេត្តបាត់ដំបងតាមពាក្យបណ្តឹងជនរងគ្រោះចំនួន០៤នាក់
១.គឹម ហឿងភេទប្រុស់អាយុ៣០ឆ្នាំមុខរបរលក់ដូរ រស់នៅភូមិថ្មគោលត្បូងឃំុថ្មគោលស្រុកថ្មគោល​​ខេត្តបាត់ដំបង
២.ឈ្មោះឈីវ ប៊ុនឆៃភេទប្រុស់អាយុ៥៦ឆ្នាំមុខរបរជាងសំណង់ រស់នៅភូមិតាអ៊ុងកេីតឃំុរលួលស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ
៣.ឈ្មោះប្រាក់សំអេនភេទប្រុស់អាយុ៥៥ឆ្នាំមុខរបរធ្វេីស្រែរស់នៅភូមិដប់បាត សង្កាត់រលកសក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់
៤.ឈ្មោះប៉ាវសូវៀតភេទប្រុស់ អាយុ៣០ឆ្នាំមុខរបរលក់ដូររស់នៅភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យ ។
ប្តឹងជនសង្ស័យឈ្មោះទេព ពេជ្រពីបទឆបោកកាលពីអំឡុងខែមិថុនាឆ្នាំ2018ស្ថិតនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងខេត្តបាត់ដំបង ដោយជនសង្ស័យបានឆបោកជនរងគ្រោះទាំង០៤នាក់ខាងលេីនាំចូលបំរេីកងទ័ពហេីយយកប្រាក់អស់ចំនួន10600ដុល្លា(មួយមឺុនប្រាំមួយរយដុល្លា)ពីរជនរងគ្រោះទាំង០៤នាក់។បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យដេីម្បីក៏សាងសំណំុរឿងចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង