ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើពូថៅគាស់ផ្ទះអ្នកជិតខាង ចូលលួចយកទ្រ​ព្យសម្បត្តិ បាន២ថ្ងៃ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន

113


បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃទី​ ២៨​ខែ​ មករា​ ឆ្នាំ​ ២០១៩​ នេះដោយអនុវត្តនូវបទបញ្ជារបស់លោកឧត្តមសេនីយទោ​ អ៊ុច​ សុខុន​ ​ស្នង​ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងដោយបាន​ការ​សម្របសម្រួល លើនីតិវិធី​ ពីលោក​ នួន​ សាន​ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ​ លោកឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការ​រងទទួលផែនការងារព្រហ្មទណ្ឌ បានដឹកនាំកម្លាំងនគរបាលជំនាញ ក្នុងផែន​ធ្វើការស្រាវជ្រាវករណី លួចមានស្ថានទម្ងន់​ទោស គាស់ផ្ទះប្រជាពលរដ្ឋក្នុងមូលដ្ឋាន លួចយក​ទ្រព្យសម្បត្តិ​មួយកណី ឃាត់​ខ្លួនយុវជនម្នាក់ឈ្មោះ​ ជា​ កក្កដា​ ហៅតឿ​ភេទប្រុស​អាយុ​១៥​ឆ្នាំ ​រស់នៅភូមិកម្មករ​ សង្កាត់ស្វាយប៉ោ​ ក្រុងបាត់ដំបង​ ព្រមទាំងធ្វើការដកហូតនូវសម្ភារភស្តុតាងមួយចំនួន​រួមមានខ្សែកមាសមួយខ្សែទម្ងន់៥ជី​ ខ្សែដៃមាសមួយខ្សែទម្ងន់៥ជី​ ប្រាក់ដុល្លាចំនួន១.៣០០ដុល្លារ​ ប្រាក់បាតចំនួន​១.០០០បាត ។

សូមជម្រាបជូនថា កាលីថ្ងៃទី២៧​ ខែ​មករា​ ឆ្នាំ​២០១៩​ វេលាម៉ោងប្រមាណ៩ព្រឹក ជនសង័្សយឈ្មោះ​ ជា​ កក្កដា​ ហៅ​តឿ​ បានប្រើប្រាស់ពូថៅ និងឧបករណ៍ដទៃទៀត​ គាស់​បំផ្លាញ (ស្រយូវទ្វារ) ចូលទៅលួចយកសម្ភារគ្រឿងអលង្កការ​ប្រាក់កាសមួយចំនួន ក្នុងខណៈដែលម្ចាស់​លំនៅ​ដ្ឋានឈ្មោះ​ វ៉ាទ​ ​ថាវី​ ភេទស្រី​ អាយុ​៥០ឆ្នាំ មានមុខរបរលក់​ដូរ​និងមានទីលំនៅភូមិកម្មករ​ សង្កាត់ស្វាយប៉ោ​ ក្រុងបាត់​ដំបង​ បានចេញទៅប្រកបមុខរបរនៅខាងក្រៅផ្ទះ​ ។​ ផ្តើមចេញពីការស្រាវជ្រាវ ស៊ើបអង្កេត​យ៉ាងយកចិត្តទុកដាក់ ​និង​ក្តៅគគុក ទើបឈានទៅដល់ការឃាត់ខ្លួនជនស័ង្សយខាងលើ​ ។​បច្ចុប្បន្នជនសង័្សយ និងវត្ថុតាង កំពុងកសាងសំ​ណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តបាត់ដំបង​ចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង