ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧទ្យានជាតិវីរជ័យ៖ សក្តានុពលលើសត្វព្រៃ និងសម្រស់ត្រកាលនៃធម្មជាតិ ដែលអ្នកធ្វើដំណើរផ្សងព្រេងគួរសាកល្បង

175


មន្ទីរបរិស្ថានខេត្តរតនគីរី​ នៃក្រសួងបរិស្ថាន បានឲ្យដឹងថា
ឧទ្យានជាតិវីរជ័យស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគីរី និងខេត្តស្ទឹងត្រែងដែលមានផ្ទៃដីចំនួន៣៣២.៥០០ ហិកតា។ បើយើងនិយាយពីសក្តានុពល ក្នុងឧទ្យានជាតិវីរជ័យ នៃភូមិសាស្ត្រខេត្តប៉ែកឦសាន្តមួយនេះ ធម្មជាតិក្នុងព្រៃ និងតាមដងអូ រួមទាំងសត្វព្រៃគឺជាអ្វីដែលធ្វើឱ្យឧទ្យានជាតិមួយនេះ មានសម្រស់ស្រស់ត្រកាលបង្អួតអ្នកដែលបានទស្សនា និងរងចាំភ្ញៀវទេសចរដែលហ៊ានប្រជែងមើលសម្រស់ដ៏ត្រកាល។

ក្នុងតំបន់ឧទ្យានជាតិវីរជ័យ សត្វព្រៃជាច្រើនកំពុងសម្ងំរស់នៅយ៉ាងមានសេចក្តីសុខដែលមានដូចជា សត្វស្វា កន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំជាដើម។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលចូលទៅព្រៃជ្រៅនោះមានទឹកជ្រោះមួយហៅថា(ទឹកជ្រោះយក្សកែ)នៅរដូវវស្សាទឹកធ្លាក់នោះ ស្អាតណាស់ហើយថ្លាមែនទែន ដែលគួរចាប់អារម្មណ៍យ៉ាងខ្លាំងដែលមានទឹកគ្រប់គ្រាន់ សម្រាប់ការលេងយ៉ាងសប្បាយ។ ដើម្បីទៅដល់ទីតាំងកម្សាន្តនេះ អ្នកទេសចរត្រូវធ្វើដំណើរប្រមាណ១៥គីឡូម៉ែត្រពីស្រុកតាវែងទៅដល់ភូមិមណ្ឌលយ៉នដែលអ្នកទេសចរត្រូវឆ្លងកាត់ទន្លេសេសាន និងអូរតាបូកនៅទីនោះហើយដែលអ្នកទេសចរ អាចមើលឃើញផ្កាព្រៃ ទេសភាពតាមដងព្រៃជាដើម។

ដោយឡែកនៅក្នុងតំបន់ស្រស់ត្រកាលនេះ ជនជាតិដើមភាគតិចព្រៅ គឺជាម្ចាស់ស្រុកដែលនឹងធ្វើបដិសណ្ឋារកិច្ច ចំពោះភ្ញៀវទេសចរណ៍ដែលផ្តលការស្នាក់នៅ ដោយផាសុកភាពបែបជនជាតិ និងការរីករាយជាមួយវប្បធម៌ប្រពៃណី ម្ហូបអាហារ និងស្រាពាងរបស់ជនជាតិដើមព្រៅ៕

អត្ថបទដែលជាប់ទាក់ទង