ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបបាតុកម្មប្រឆាំង ប្រធានាធិបតី ម៉ាឌូរ៉ូ មនុស្ស៣៥នាក់ស្លាប់ និង៨៥០នាក់ត្រូវចាប់ខ្លួន

356

យ៉ាងហោចណាស់មនុស្ស៣៥នាក់ស្លាប់ និង៨៥០នាក់ត្រូវបានចាប់ខ្លួន នៅអំឡុងបាតុកម្មតវ៉ាប្រឆាំងនឹងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ។

បើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៩ នាយកអង្គការកម្មវិធីអប់រំ និងសិទ្ធិមនុស្ស​ លោក Rafael Uzcategui បានបញ្ជាក់ថា មនុស្សទាំង៣៥នាក់ ត្រូវបានកងកម្លាំងប៉ូលិសពិសេសរបស់លោក ម៉ាឌូរ៉ូ បាញ់សម្លាប់ចាប់តាំងពីបាតុកម្មផ្ទុះឡើង​ កាលពីថ្ងៃចន្ទសប្ដាហ៍មុនមក មកទល់នឹងពេលនេះ មានអ្នកទោស​នយោបាយ៩៧៦នាក់ បន្តជាប់ឃុំក្នុងពន្ធនាគារ។

ក្រុមបាតុករដែលគាំទ្រមេបក្សប្រឆាំងលោក Guaido ដែលជាប្រធានសភា បានប្រកាសតែងតាំងខ្លួនឯង ជាប្រធានាធិបតីស្ដីទី បានអំពាវនាវឱ្យប្រជាជន វេណេស៊ុយអេឡាទាំងអស់ ចូលរួមធ្វើបាតុកម្មត ដើម្បីដាក់សម្ពាធទម្លាក់លោកម៉ាឌូរ៉ូចេញពីតំណែង ៕

អត្ថបទដែលជាប់ទាក់ទង