ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​ជលផល​ប្រកាស​ឲ្យ​ផ្អាក​នេសាទ​ត្រី​កា​ម៉ុង​រយៈពេល​២​ខែ​កន្លះ​ក្នុង​រដូវ​ពង​កូន​របស់​ត្រី​កា​ម៉ុង ឫត្រីប្លាធូ ចាប់ផ្តើម​ពីថ្ងៃ​ទី​២៥ ខែមករា​តទៅ

105

​ព្រះសីហនុ៖​ ការនេសាទ​ត្រី​កា​ម៉ុង ឫ ត្រី​ប្លាធូ ត្រូវបាន​រដ្ឋបាល​ជល​ផល ប្រកាសប្រាប់​ដល់​ប្រជា​នេសាទ​សមុទ្រ​ឲ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​រយះពេល​២​ខែ​កន្លះ ព្រោះ​រដូវ​នេះ​គឺជា​រដូវ បង្ក
ពូជ​របស់​ត្រី​ត្រី​កា​ម៉ុង ឫ ត្រី​ប្លាធូ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​១៥​មករា​ដល់​ថ្ងៃទី​៣១​មិនា​ឆ្នាំ​២០១៩​ខាងមុខ នេះ​បើ​យោងតាម​ការ​បញ្ចា​ក់រប​ស់លោក ឯម ភា នារ​រង​រដ្ឋបាល​ជល​ផល​កំពង់សោម ទទួលបន្ទុក​ក្តាប់​រួម​។​
លោក ឯម ភា នារ​រង​រដ្ឋបាល​ជល​ផល​កំពង់សោម ទទួលបន្ទុក​ក្តាប់​រួម បាន​គូសបញ្ជាក់ថា រដ្ឋបាល​ជលផល បានប្រកាស​ប្រាប់​ប្រជា​នេសាទ​សមុទ្រ​ឲ្យ​ផ្អាក​ការនេសាទ​ត្រី​កា​ម៉ុង ឬ​ត្រី​ប្លាធូ រយៈពេល ២​ខែ​កន្លះ ដើម្បី​ទុក​ឱកាស​ឲ្យ​ត្រី​ប្រភេទ​នេះ​ពង​កូន​បន្ត​ពូជ​ក្នុង​ដែនសមុទ្រ​កម្ពុជា នា​រដូវ​បិទ​នេសាទ​ឆ្នាំ​២០១៩​នេះ​។ រដ្ឋបាល​ជល ផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជូន​ដំ​ណឺង​ដល់​ប្រជា​នេសាទ​ទាំងអស់​ថា រដូវ​ពង​កូន បន្ត​ពូជ​របស់​ត្រី​កា​ម៉ុង «​ប្លាធូ​» នៅក្នុង​ដែន​នេសាទ​សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៥ ខែមករា រហូតដល់​ថ្ងៃទី​៣១ ខែមីនា​ឆ្នាំ​២០១៩​។

រដ្ឋបាល​ជលផល ប្រាប់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ត្រី​កា​ម៉ុង «​ប្លាធូ​» ទាំងអស់ នៅក្នុង​ដែន​នេសាទ សមុទ្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បញ្ឈប់​សកម្មភាព​ធ្វើ​នេសាទ​ត្រី​កា​ម៉ុង «​ប្លាធូ​» នេះ ចាប់ពី​ថ្ងៃទី​១៥ ខែ​កម​រា រហូតដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ ជា​កំហិត​។ ជាមួយនឹង​ការជូន​ដំ​ណឺង​អំពី​ការបិទ​មិនឱ្យ​នេសាទ​ត្រី​កា​ម៉ុង «​ប្លាធូ​» នេះដែរ រដ្ឋបាល​ជលផល​បានបង្ហាញ​ជំនឿ​ថា ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​នេសាទ​ត្រី​កា​ម៉ុង «​ប្លាធូ​»​ទាំងអស់ នឹងចូលរួម​គោរព​តាម​សេចក្តីជូនដំណឹង​នេះ ដើម្បី​រួមចំណែក​ថែរក្សា​និង​ការពារ​ធនធាន​ជលផល​សមុទ្រ​ឱ្យបាន​គង​វង្ស​ទៅ​អនាគត​។ ប្រភព​ដ៏​ដែល​បាន​បន្តថា៖ សម្រាប់​ការនេសាទ​ឆ្នាំនេះ​គឺមាន​ការកើនឡើង​តិចតួច បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុនៗ​។​ចំពោះ​ផល​នេសាទ​សរុប​រយះពេល​មួយឆ្នាំ​ប្រហាក់ប្រហែល​៤០០០​តោន​ក្នុងនោះ​ផល​នេសាទ​ដែល​បាន​នាំចេញ​មានតែ​ប្រមាណ​១០ %​តែប៉ុណ្ណោះ​ឯ​ផល​នេសាទ​៩០%​ទៀត​គឺ​ផ្គត់ផ្គង់​ក្នុងស្រុក​ទាំងអស់ ដោយឡែក ត្រី​កា​ម៉ុង​និង​ត្រី​ប្លាធូ កែ​ច្នែ​ជា​ត្រី​មាន​ចំនួន​៥៣៦​តោន​នា​ឆ្នាំកន្លងមក​។​ ត្រី​កា​ម៉ុង ឫ ត្រី​ប្លាធូ គឺជា​ត្រី​សមុទ្រ​មួយ​ប្រភេទ​ដ៏​ពេញនិយម សម្រាប់​ចម្អិន​ជា​អារ​ហារ​របស់​ពលរដ្ឋ រស់នៅ តាម​តំបន់​សមុទ្រ ជាពិសេស​វិធី​ចម្អិន​មួយ​ប្រភេទ​ដែល​គេ​ហៅថា ចូក​តឹង គឺ​ល្បីល្បាញ​ខ្លាំងណាស់ ដោយ​គេ​យក​ត្រី​កា​ម៉ុង​ស្រស់ៗ ទៅ​អាំង​ឱ្យ​ឆ្អិន​ត្រឹមតែ​៥០ ទៅ​៧០​ភាគរយ​ប៉ុណ្ណោះ​។ ដោយឡែក​ក្រៅពី​ឈ្មោះ​ត្រី​កា​ម៉ុង ឫ ត្រី​ប្លាធូ ត្រី​មួយ​ប្រភេទ​នេះ ត្រូវបាន​គេ​ហៅ​ត​គ្នា​ថា​«​ត្រី​ច​ម្អុ​យ​»​ដែលមាន​ដាក់លក់​នៅលើ​ទីផ្សារ​ទូទាំងប្រទេស​។

សូម​បញ្ជាក់ថា៖ ត្រី​កា​ម៉ុង ឫ ត្រី​ប្លាធូ ត្រូវបាន​អ្នកស្រាវជ្រាវ​បង្ហាញថា មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ជួយ​ដល់​សរសៃឈាម និង​បេះដូង​របស់​មនុស្ស ដោយ​ត្រី​សមុទ្រ​ប្រភេទ​នេះ​ផ្ទុក​ទៅដោយ​សារធាតុ​អូ​មេ​ហ្គា ៣ ដូច​ទៅនឹង​ត្រី​សាល​ម៉ន​ដែរ​។ នៅក្នុង សាច់​ត្រី​កា​ម៉ុង ១០០​ក្រាម មាន​អូ​មេ​ហ្គា ៣ ប្រហែល ២-៣​ក្រាម ដែល​គ្រប់គ្រាន់​សម្រាប់​សេចក្តីត្រូវការ​របស់​រា​ង​កាយ ប្រសិនបើ​បរិភោគ​ជាប្រចាំ​ថ្ងៃ ។ អូ​មេ​ហ្គា ៣ (Omega-3) ជា​ខ្លាញ់​ឆ្អែត ជួយ​កាត់បន្ថយ​អត្រា​ស្លាប់ ដោយសារ​ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​ត្បៀត បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល ត្រៃ​គ្លី​សី​រ៉ៃ រហូតដល់​កំហាប់​ស្អិត​របស់​ឈាម​៕

អត្ថបទដែលជាប់ទាក់ទង