ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មជ្ឈមណ្ឌលភាសា អេ អាយ អាយបាន ពង្រីកសាខាថ្មី មួយទៀតហើយនៅលើផ្លូវវេង ស្រេងសង្កាត់ចោមចៅ

246

ភ្នំពេញ៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយបានពង្រីកសាខាថ្មី មួយទៀតហើយ ដែលមានអាសយដ្ឋានអគារលេខ២២២ ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីផ្តល់នូវភាពងាយស្រួលដល់សិស្សានុសិស្ស ចំណេញទាំងពេលវេលានិងថ្លៃក្នុងការធ្វើដំណើរចូលមកសិស្សានៅភ្នំពេញ។

   មជ្ឈមណ្ឌលភាសា អេ អាយ អាយបានដាក់អោយដំណើរការ ជាមួយនិងការសន្និសីទកាសែត កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្រោមវត្តមានលោកវេជ្ជបណ្ឌិត គួច ម៉េងលីប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ ដោយមានការចូលរួមពីអាណាព្យាបាលសិស្ស សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ រៀបរយនាក់។

    មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បង្កើតឡើង ក្នុងឆ្នាំ២០០៥ ក្រោមគំនិតផ្តួចផ្តើម ដោយ លោក វេជ្ជបណ្ឌិត គួច ម៉េងលី ជាស្ថានិក។

     លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍អោយដឹងថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលចាប់ផ្តើម ដំបូង មានសិស្សត្រឹមតែ៤នាក់ ប៉ុណ្ណោះ រហូតមកដល់ពេលបច្ចុប្បន្ននេះចំនួនសិស្សកើនឡើង ដល់ ជាង ១,១០០០ នាក់។ សព្វថ្ងៃនេះ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែមានកេរ្តិ៍ឈ្មោះ ល្បីល្បាញ ក្នុង ព្រះ រាជាណាចក្រ កម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការទទួលស្គាល់ និងល្បីល្បាញ ជាអន្តរជាតិ តាមរយៈការទទួល ពានរង្វាន់ លក្ខណៈអន្តរជាតិពី បណ្តាប្រទេសផ្សេងៗដូចជា សិង្ហបុរី បារាំង អារ៉ាប់រួម(ឌូបៃ) ស្វីស អង់គ្លេស សហរដ្ឋអាមេរិក ព្រុយណេ ប៊ែលហ្សិក ចិន (ហុងកុង) និងប្រេសីលជាដើម។

 មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បច្ចុប្បន្នមាន៣ទីតាំងគឺ ការិយាល័យកណ្តាល ស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន សាខាទួលគោកស្ថិតនៅផ្លូវលេខ២៨៩ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក (ទល់មុខសាលាបឋម សិក្សាទួលគោក) និងសាខាចាក់អង្រែស្ថិតនៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ទល់មុខរង្វង់មូលព្រះនរាយក្រុងតាខ្មៅ ឬសាខាខេត្តកណ្តាល) រាជធានីភ្នំពេញ។

  លោក វេជ្ជបណ្ឌិត គួច ម៉េងលី បានបន្តថា ដោយសាតែស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច និងមានកេរ្តិ៍ឈ្មោះសាលាមានភាពល្បីរន្ទឺ ទាំងក្នុងស្រុក និងក្រៅស្រុក  ព្រមទាំងដើម្បីរួមចំណែកក្នុងការផ្តល់សេវាអប់រំប្រកបដោយគុណភាព និងដើម្បីឆ្លើយតបទៅ នឹងតម្រូវការទីផ្សារ និងសំណូមពរជាច្រើនពីសំណាក់មាតាបិតា អ្នកអាណាព្យា បាល និងសិស្សានុសិស្សពី គ្រប់ មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ នឹងបើកដំណើអាសយដ្ឋានអគារលេខ២២២ ផ្លូវវេងស្រេង ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ តទៅ។ មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានចាប់ផ្តើមទទួលចុះឈ្មោះសិស្ស សម្រាប់វគ្គសិក្សាថ្មីចូលរៀន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

   អគារសិក្សាថ្មី សាខាចោមចៅនេះមានកម្ពស់៧ជាន់ សាងសង់នៅលើផ្ទៃដី ៦៥៦.៥ ម៉ែត្រការ៉េ ដែលស្ថិតនៅមហាវិថី វេងស្រេង មានបរិវេណធំលូលាយសម្រាប់សិស្សានុសិស្ស បំពាក់ទៅដោយសម្ភារសិក្សាទំនើបៗ បន្ទប់មានផាសុកភាព អនាម័យ និងបរិសុទ្ធចេញចូល គ្រប់គ្រាន់ និងមានសុវត្ថិភាពដល់សិស្សានុសិស្សក្នុងការសិក្សា ប្រកបដោយប្រសិទ្ធិភាព និងគុណភាព តាមស្តង់ដាអន្តរជាតិ។

  ចំពោះមូលដែលឈានមកដល់ការបើកសាខាថ្មីនៅ តំបន់ចោមចៅនេះ លោក វេជ្ជបណ្ឌិត បានបញ្ជាក់ថា យើងមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងការពង្រីកសាខា។ ចោមចៅគឺជាទីតាំង យុទ្ធសាស្រ្តមួយរបស់យើងក្រៅពីសាខាម៉ៅសេទុង សាខាទួលគោក និងសាខាចាក់អង្រែ។ នៅតំបន់នោះ និងតំបន់ជុំវិញចោមចៅ កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើឱ្យមានកំណើន ប្រជាជន និងសំណង់អគារធំៗជាច្រើនកំពុងរើកដុះដាល។

  ជាគម្រោងសាលានងពង្រីកសាខាថ្មីចំនួន៣នៅម្តុំផ្សារថ្មី នៅខណ្ឌសែនសុខ និងនៅទួលសង្កែ ហើយចំពោះទីតាំងយុទ្ធសាស្ត្រដែលនឹងត្រូវបើកសាខាថ្មី មានចំនួន១០ទីតាំងទៀតផងដែរ ដូចជា. ១ សាខាច្បារអំពៅ ២. សាខាជ្រោយចង្វារ ៣. សាខាទឹកថ្លា ៤. សាខាភ្នំពេញថ្មី ៥. សាខាទេពផន ៦. សាខាព្រែកភ្នៅ៧. សាខាខេត្តកំពង់ស្ពឺ ៨. សាខាខេត្តកំពង់ចាម ៩. សាខាខេត្តសៀមរាប និង១០. សាខាខេត្តបាត់ដំបង។

  កម្មវិធីសិក្សារបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ មានវគ្គបណ្តុះបណ្តាលផ្នែក ភាសាអង់គ្លេស និងភាសាចិន គ្រប់កម្រិត  វគ្គបណ្តុះបណ្តាល TESOL ថ្នាក់ត្រៀមប្រឡង TOEFL ព្រមទាំង កុំព្យូទ័រគ្រប់ជំនាញ សម្រាប់ សិស្សានុសិស្ស គ្រប់វ័យ។

ក្រៅពីនេះផងដែរ ដើម្បីផ្តល់នូវឱកាសសម្រាប់យុវជនឱ្យទទួលបានការបណ្តុះបណ្តាលល្អ និង ទទួលបាននូវបទពិសោធសម្រាប់អាជីពនាពេលអនាគតរបស់ពួកគេ មជ្ឈមណ្ឌល និងសាលារៀន មានមជ្ឈមណ្ឌលរៀបចំផែនការអាជីព និងស្វែងរកការងារធ្វើ (Career Planning and Placement Center) និងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈខ្លីៗសម្រាប់សិស្ស និស្សិត ដែលកំពុងសិក្សានៅតាម មហាវិទ្យាល័យដែលត្រូវការបទពិសោធ និងប្រាក់ឧបត្ថម្ភសម្រាប់ការសិក្សា៕

 

 

អត្ថបទដែលជាប់ទាក់ទង