ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌទួលគោកវាយនិងកិនកម្ទេចទូហ្គេមស៊ីសង ខុសច្បាប់២០គ្រឿង ដើម្បីព្រមាន អ្នកល្មើសលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋាន

106

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពខណ្ឌទួលគោក  ដឹកនាំដោយលោក ឯកឃុន ដឿនជាប្រធាន កាលពីព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០១៩នេះ បានសម្រេចវាយនិងកិនកម្ទេចទូល្បែងស៊ីសង ខុសច្បាប់ចំនួន២០គ្រឿង ក្រោយពីទទួលបានដីការបង្កប់របស់សាលាដំបូងរាជធានីភ្នំពេញ ។ 

   ការវាយនិងកិនកម្ទេចទូល្បែងស៊ីសង ខុសច្បាប់ទាំងនេះគណៈបញ្ជាការឯកភាព ខណ្ឌទួលគោក ធ្វើឡើងដើម្បីព្រមានដល់ជនទាំងឡាយណា ហានលួចលាក់បង្កប់ល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានខណ្ឌទួលគោកផងដែរ។

    មន្ត្រីរដ្ឋបាលខណ្ឌទួលគោក បានឲ្យដឹងថា ទូល្បែងស៊ីសងខុសច្បាប់ចំនួន២០គ្រឿ ដែលអាជ្ញាធរខណ្ឌទួលគោកសម្រេចវាយនិងកិនកម្ទេចចោលនេះ គឺសមត្ថកិច្ចបានឃាត់ទុក កាលពីថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៨ ដឹកនាំដោយលោក តុប ឈុនឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ទៀវ សំអឿន អភិបាលខណ្ឌទួលគោក នៅចំណូចផ្ទះលេខ៧៩E1 ផ្លូវមុនីរ៉េត  ក្រុមទី២១ ភូមិ៤ សងកាត់ផ្សារដើមគរ ខណ្ឌទួលគោក ។ 

   មន្ត្រីដដែលបានបន្តថា ក្រោយពីសមត្ថកិច្ចចុះពិនិត្យទីតាំងជាក់ស្តែង បានរកឃើញ ទូល្បែងស៊ីសង់ខុសច្បាប់ចំនួន២០គ្រឿង គ្មានច្បាប់អនុញ្ញាត ដូចជា ម៉ាស៊ីន ហ្វៃត្រាហ្គិនចំនួន៤គ្រឿង ម៉ាស៊ីនរ៉ូឡែតចំនួន៨គ្រឿង ម៉ាស៊ីជោគគ័រ ចំនួន១៦គ្រឿង និងម៉ាស៊ីបាញ់ត្រីចំនួន២គ្រឿង។  ទន្ទឹមនិងការវាយកម្ទេចទូល្បែងស៊ីសងចំនួន២០គ្រឿង របស់គណៈបញ្ជាការឯកភាពខណ្ឌទួលគោកខាងលើនេះដែរ កន្លងមក លោក ឯកឃុន ដឿនអភិបាលនៃគណៈភិបាលខណ្ឌទួលគោក ធ្លាប់បានលើកឡើង ក្នុងអង្គប្រជុំក្រុមប្រឹក្សា របស់លោកថា រាល់ល្បែងស៊ីសងគ្រប់ប្រភេទ ដែលលួចបង្កប់រកស៊ីខុសច្បាប់ក្នុងមូលដ្ឋានខណ្ឌទួលគោកនឹងត្រូវបង្ក្រាប ដោយគ្មានការយោគយល់អ្វីឡើយ បើទោះ អ្នកទាំងនោះមានខ្នងកាងធំប៉ុណ្ណាក៏ដោយចុះ ។ 

    លោកបានបញ្ជាក់ថា ប្រសិនបើល្បែងស៊ីសងទាំងនោះ ត្រូវបានលោករឃើញថា មានជាប់ពាក់ព័ន្ធ ជាមួយមន្ត្រីខណ្ឌទួលគោក លោកនឹងមានវិធានការ ដោយមិនមានការលើកលែងឡើយពោលគឺ អ្នកដែល ពាក់ព័ន្ធត្រូវតែទទួលខខុសត្រូវចំពោះមុខច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង