ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យន្តហោះក្រុមហ៊ុនអាកាសចរ«Lanmei»

117


ជើងហោះហើរភ្នំពេញបាងកកមានបញ្ហាបច្ចេកទេស?
អ្នកដំណើរម្នាក់ដែលកំពុងរង់ចាំដូរយន្តហោះ នៅព្រលានយន្តហោះភ្នំពេញ បាននិយាយអោយដឹងថា នៅព្រឹកថ្ងៃទី៣០មករានេះ យន្តហោះក្រុមហ៊ុនអាកាស ចរ«Lanmei» ជើងហោះហើរលេខLQ 670ភ្នំពេញ-បាងកក ដែលបានចេញដំណើរ នៅវេលាម៉ោង៩និង០៥នាទីព្រឹកមិញ បានវិលត្រឡប់ មកចុះចតបន្ទាន់វិញនៅព្រ លានយន្តហោះភ្នំពេញ បន្ទាប់ពីហោះហើរចេញ បាន៣០នាទីមក។អ្នកដំណើរបាន ប្រាប់​ថា​បន្ទាប់
ពីហោះចេញពីព្រលានភ្នំពេញ បាន៣០នាទីមក ពីឡុតបាន​ប្រកាស អោយដឹងថាម៉ាស៊ីនយន្តហោះមាន បញ្ហាបច្ចេកទេស ដូច្នេះយន្តហោះ​ត្រូវ​ហោះត្រ ឡប់ទៅ​វិញ។ យន្តហោះជើងហោះហើរលេខLQ 670ភ្នំពេញ-បាងកកដែលផ្ទុក អ្នកដំណើរជាង
២០០នាក់ បានចុះចតវិញ ដោយសុវត្ថីភាពនៅវេលាម៉ោង១០បន្តិច។ហើយឥឡូវអ្នកដំណើរកំ​ពុង​រង់ចាំដូរយន្តហោះ ហោះទៅបាងកកវិញនៅម៉ោង៥រសៀលនេះ។
Lanmei Airlines Co., Ltd is a Chinese-owned low-cost airline registered in Cambodia

អត្ថបទដែលជាប់ទាក់ទង