ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មូស្លីមវ័យក្មេងមានកំណើតជនជាតិប៉ាឡេស្ទីន ត្រូវបានជាប់ឆ្នោតជា ប្រធានាធិបតី ក្នុងប្រទេសអ៊ែលសាវ៉ាទ័រ ដែលមិនមែនជាប្រទេសកាន់សាសនាឥស្លាម

106

អែលសាវ៉ាទ័រ៖ លោក ណាយីប ប៊ិកាឡេស មានអាយុ៣៧ឆ្នាំ ដើមកំណើតជាជនជាតិប៉ាឡេស្ទីន ត្រូវបានបោះឆ្នោត ជាប់ជាប្រធានាធិបតីនៃប្រទេសអ៊ែលសាវ៉ាទ័រ កាលពីថ្ងៃអាទិ្យទី៣ ខែកុម្ភៈឆ្នាំ២០១៩នេះ ។ នេះបើតាមការផ្សាយរបស់ផេកហ្វេសប៊ុក Cambodian Muslim Media Center-មជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា។ លោកណាយីប ជាអតីតចាហ្វាយក្រុង និងត្រូវបានចាត់ទុកថា ជាប្រធាធិបតីវ័យក្មេង ដែលនិយមលេងខ្លួន ដោយស្លៀកពាក់ខោខូវប៊យ និងអាចស្បែកប្លែកជាងគេ ជាមួយនឹងពុកមាត់ ជាកូនប្រុសជនភៀសខ្លួនប៉ាឡេស្ទីន ជាអ្នកជំនួញ និងជាអ៊ីម៉ាំម្នាក់ក្នុងតំបន់ ។គួបញ្ជាក់ថា អែលសាវ៉ាទ័រ គឺជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកកណ្តាល មានប្រជាជនសរុបជាង៦លាននាក់ នឹងមានអ្នកកាន់សាសនាឥស្លាម ប្រមាណជា២០០០នាក់ប៉ុណ្ណោះ។

អត្ថបទដែលជាប់ទាក់ទង