ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូកៀធាក់ និងប្រើខ្សែក្រវ៉ាត់វាយប្លន់យកម៉ូតូ នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់

138

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ១ៈ៣០នាទីរំលងអធ្រាត្រ លោកវរសេនីយ៍ឯក ជឹម ស៉ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងចុះបង្រ្កាបករណី លួចមានស្ថានម្ងន់ទោស(ជិះម៉ូតូកៀធាក់ និងប្រើខ្សែក្រវ៉ាត់វាយប្លន់យកម៉ូតូ) ត្រង់ចំណុចមុខសួនឧស្សាហ៍កម្មវឌ្ឍនៈពីរ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៉ីថា បានថ្លែងថា
ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ៈ
១-ឈ្មោះ ស្រេង ថុនា ហៅគុជ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

២-ឈ្មោះ ឃុន សៀកម៉ី ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិប្រទះឡាង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៣-ឈ្មោះ អឿង ឈុនលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៤-ឈ្មោះ អឿង វីរៈ ហៅចយ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

៥-ឈ្មោះ សុំ ពិសិដ្ឋ ហៅឈីត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមុនពិតប្រាកដ ទីលំនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកៈ ម៉ូតូចំនួន៤គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង