ឃាត់ខ្លួនបានភ្លាមៗ ក្រោយពេលធ្វើសកម្មភាព ឆក់ទូរសព្ទ័ដៃមួយគ្រឿង ម៉ាក Iphone 6 plus ពីជនរងគ្រោះបានសម្រេច
(ភ្នំពេញ)៖ យោងទៅតាម របាយការណ៍ របស់ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍
រដ្ឋបាលស្ទឹងមានជ័យទី១ ជនសង្ស័យទាំង ៦ រូបនាក់ និង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ។
ជនសង្ស័យ៦នាក់ត្រូវបានកម្លាំងនគរបាល ប៉ុស្តិស្ទឹងមានជ័យ១ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានភ្លាមៗ ក្រោយពេលធ្វើសកម្មភាព ឆក់ទូរសព្ទ័ដៃមួយគ្រឿង ម៉ាក Iphone 6 plus ពីជនរងគ្រោះបានសម្រេច ហើយយកលុយទៅលេងហ្គេម បាញ់ត្រីលុះត្រលប់មកវិញត្រូវ កម្លាំងសមត្ថកិច្ចនគរបាល រដ្ឋបាលស្ទឹងមានជ័យទី១ ឃាត់ខ្លួនបានម្នាក់ រួមនិងបក្ខពួក ៥នាក់ទៀត ពេលកំពុងប្រើប្រាស់គ្រឿងញៀន ជាមួយគ្នាចំនុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ១ សង្កាត់ស្ទឺងមានជ័យ១ ខណ្ឌមានជ័យ ។
នៅវេលាម៉ោង ៤÷១៥នាទីទៀបថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩ ក្រោយពេលឃាត់ខ្លួនបានជនសង្ស័យទាំង៦នាក់ខាងលើរួច សមត្ថកិច្ចក៏បាននាំខ្លួន មកសាកសួបន្តនៅប៉ុស្តិនគរបាលស្ទឹងមានជ័យទី១។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យខាងលើមានឈ្មោះដូចខាងក្រោម។
1/ ឈ្មោះ វណ្ណ ថេន អាយុ ១៥ឆ្នាំ ជាអ្នកឆក់ទូរសព្ទ័
2/ ទូច សុខា អាយុ២២ឆ្នាំ(ប្រើប្រាស់)
3/ កាវ សុភក្រ័ អាយុ៣៩ឆ្នាំ(ប្រើប្រាស់)
4/ ចាន់ ភក្តី អាយុ៣៥ឆ្នាំ(ប្រើប្រាស់)
5/ ថាវ សុខា អាយុ២២ឆ្នាំ(ប្រើប្រាស់)
6/ ឡេង ឆឹត អាយុ១៥ឆ្នាំ(ប្រើប្រាស់)
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើត្រូវបានបញ្ជូន ទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជ័យនិងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕