ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ប្រកាសពីការ បន្ដគាំទ្រ ការពារនិងបន្ដធ្វើជាដៃគូរ ដ៏ល្អ ចំពោះវិស័យឯកជន ផ្នែកឧស្សាហកម្ម សំណង់ ដើម្បីអភិវឌ្ឍន៏សង្គមជាតិឲ្យមានការ រីកចម្រើន

144

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រកាសថា បន្ដគាំទ្រនិងការពារជានិច្ច ហើយនូវតែបន្ដធ្វើជាដៃគូរ ដ៏ល្អ ចំពោះវិស័យឯកជន ផ្នែកឧស្សាហកម្ម សំណង់ ដើម្បីអភិវឌ្ឍន៏សង្គមជាតិឲ្យមានការ រីកចម្រើនទៅថ្ងៃអនាគត ខណៈសេដ្ឋកិច្ចកម្ពុជា កំពុងងើបឡើងយ៉ាងកំហុក នៅឆ្នាំ២០១៩នេះ ។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះកាលពីរសៀលថ្ងៃអង្គារ ១៥ កើត ខែមាឃ ឆ្នាំចសំរឹទ្ធស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០១៩  ខណៈលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួប ៥ ឆ្នាំនៃការដាក់ឲ្យ ដំណើរ ការរោងចក្រphnom penh precast plantsផ្នែកសំណង់ ផលិតបង្គោលភ្លើង លូ គ្រឹះបេតុង និងគ្រឿងសំណង់ជាច្រើនមុខទៀត ដែលមានទីតាំងស្ថិតនៅ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេ ញ ។

លោក ឃួង ស្រេង បានថ្លែងការគាំទ្រ និងអបអរសាទរ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវ របស់phnom penh precast plantsក្នុងការបណ្ដាក់ ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យឧស្សាហកម្មសំណង់និងការអភិវឌ្ឍន៍ផ្នែកសាធារណៈក៏ដូចជា ឯកជននៅរាជធានីភ្នំពេញ នៃព្រះណាចក្រកម្ពុជា ដែលជាផ្នែកមួយដ៏សំខាន់សម្រាប់ការរួមចំណែកក្នុងភាពជាដៃគូរ រវាងស្ថាប័នរដ្ឋនិងវិស័យ ឯកជនអស់រយៈពេល ៥ ឆ្នាំកន្លង មកនេះ។

លោកបន្តថា ការជួបជុំគ្នាពេលនេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឲ្យឃើញនូវការចូលរួមអបអរសាទរខួប ៥ឆ្នាំនៃការដាក់ដំណើរការរោងចក្រ phnom penh precast plants និងគាំទ្រ ចំពោះការវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក នៅរាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគជ័យ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំទាំងការវិនិយោគទាំងក្នុងនិងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើននូវទំនុកចិត្តនិងជំនឿជឿជាក់ជូនដល់វិនិយោគិន ធុរជន ក្នុងវិស័យឧស្សាហកម្មសំណង់ ដែលកំពុងបោះជំហានទៅមុខយ៉ាងលឿនសមស្របទៅនឹងការកើនឡើង នូវចំណូលប្រចាំខែរបស់ប្រជាពលរដ្ឋម្នាក់ ម្នាក់សំដៅរួមចំណែកជំរុញឲ្យមានកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែស៊ីវិល័យបន្ថែមទៀត។

លោក ឃួង ស្រេង បានបន្ដថា នាពេលបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាទូទាំងប្រទេសកម្ពុជា បាននឹងកំពុងរីករាយទទួលនូវ មនុញ្ញផលនៃការអនុវត្តន៍គោលនយោបាយយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពុជា ឈរលើមូលដ្ឋានសសរស្តម្ភទាំងបួននៃកំណើន រួមមានវិស័យកសិកម្មឧស្សាហកម្មសំណង់និងទេសចរណ៍ ដែលជារបៀបវារៈ នៃការអភិវឌ្ឍនិងជំរុញឲ្យមានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំក្នុងរង្វង់ ៧% ព្រមទាំងសម្រេចបាននូវបង្គោលគោចរ ការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាផ្លូវការនៅឆ្នាំ ២០១៥នឹងត្រូវបានប្រសិទ្ធនាមថាជាខ្លាសេដ្ឋកិច្ចនៅអាស៊ីនៅឆ្នាំ ២០១៦ ព្រមទាំងកំពុងស្ថិតក្នុងគន្លងប្រែក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ខាងមុខនេះ។
លោកបានបន្ដថា ជាការពិតណាស់សេដ្ឋកិច្ចកម្ពុជានៅមានសក្កដានុពលរីកលូតលាស់និងមានកាលានុវត្តភាពក្នុងការធ្វើពិពិធកម្មលើវិស័យជាច្រើនដែលនេះអាចបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជា ពេលបច្ចុប្បន្នមានសុខសន្តិភាពពេញបរិបូរណ៍ដែលជាមូលដ្ឋានគ្រឹះក្នុងការជម្រុញឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យនិងមានលំនឹងម៉ាក្រូសេដ្ឋកិច្ចជាពិសេសមានកំណើនសេដ្ឋកិច្ចខ្ពស់និងអតិផរណាទាបជាក់ស្តែងនាពេលកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទប់ស្កាត់និងបញ្ជៀសបានយ៉ាងជោគជ័យនូវការប៉ុនប៉ងធ្វើបដិវត្តពណ៌នៅកម្ពុជាដែលអាចបង្កអោយគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនិងបង្កើតសោកនាដកម្មដ៏ខ្មៅងងឹតមកលើប្រជាជាតិខ្មែរដូចពីអតីតកាលបញ្ចប់របបប្រល័យពូជសាសន៍ពលពតដែលបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា ជាមួយរក្សាការពារបាននូវ ស្ថិរភាពនយោបាយស្ថិរភាពសង្គមឯករាជ្យអធិបតេយ្យភាពជាតិនិរន្តរភាពនៃស្ថាប័នជាតិ ការអនុវត្តច្បាប់ និងការការពារបានរដ្ឋធម្មនុញ្ញរបស់ខ្លួនដោយឱកាសដល់ការអភិវឌ្ឍសេដ្ឋកិច្ចអាចធ្វើដំណើរទៅមុខជាធម្មតារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងបរិការណ៍អតិផរណាទាបនិងអត្រាប្ដូរប្រាក់មានស្ថិរភាពបានធ្វើឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់នៅទូទាំងប្រទេសទាំងមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងកម្មករនិយោជិតក្នុងវិស័យឯកជនកាន់តែមានឱកាសក្នុងការស្វែងរកការងារធ្វើព្រមទាំងបានបង្កើនប្រាក់ចំណូលបានកាន់តែប្រសើរ។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេងនិងប្រធានphnom penh precast plants ក៏បានប្រគល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកដែលបំរើក្នុងក្រុមហ៊ុននេះចំនួន៣០នាក់ផងដែរ ខណៈដែលពួកគាត់បានបំពេញការងាររយៈពេល៥ឆ្នាំ ពោលគឺបំរើការងារចាប់តាំងពីកកើតក្រុមហ៊ុនតែម្តង៕

 

អត្ថបទដែលជាប់ទាក់ទង