ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទស្សនៈឡឺកឺ ៖រដូវជេរប្រទេចគ្នា កាន់តែឈាន មកកៀកហើយ

274

​ភ្នំពេញ៖ត្រៀមជេរពួកគេយើង៥ឆ្នាំ មានតែ២ដងទេ គឺបោះឆ្នោតជ្រើសរើសមេឃុំ-ចៅសង្កាត់ និងបោះឆ្នោត រើសតំណាងរាស្រ្ត ។ អ្នកចង់ដាច់បាយ អ្នកស៊ីឈ្នួលជេរ អ្នកជេរអាជីព និង ជេរមិនអាជីព សូមត្រៀមខ្លួន ព្រោះស៊ីឈ្នួលជេរមួយព្រឹកបានលុយ២០.០០០រៀលបាយ ឬនំប៉័ងសាច់ជជុះ មួយកំណាត់ ឬមួយទៅតាមទឹកលុយ របស់ថៅកែជេរក្រៅពីនោះ បានទទួលមួកមួយ អាវយឺត បង្ហាញពីយីហោ ក្រុមជេរមួយ ព្រមទាំងទឹកបរិសុទ្ធផឹក ដោយមានការកំណត់ ។

​សម្រាប់អ្នកជេរស៊ីឈ្នួល តែបើករបបហើយ ប្រាកដជារកផ្លូវរត់គេចទៅផ្ទះ ឬ ទៅរកកន្លែងស៊ីឈ្នួលមួយរោងទៀត ព្រោះរកស៊ីមួយរោង ទំនងជាមិនរស់ស្រួលទេ ។

​ឃោសនាបោះឆ្នោតបើនិយាយឲ្យត្រឹមត្រូវ តាមនិយមន័យ ឬ ធ្វើដោយមានក្រមសីធម៌នោះ គឺជារដូវបង្អួត ឬឡង់សេគណបក្សរបស់ខ្លួន និយាយពីគោលនយោបាយ គណបក្សរបស់ខ្លួន និយាយពីសមត្ថភាពរបស់ខ្លួន ក្នុងការដឹកនាំជាតិ ប្រសិនបើខ្លួនឈ្នះឆ្នោត ។នែបើគ្រាន់តែអួតពីខ្លួនឯងនោះ គឺមានន័យថាអ្នកនយោបាយ នៅស្រុកខ្មែរចាប់ដើម ស្គាល់ពីតម្លៃរបស់ខ្លួនហើយ ។

​តែមានអញ្ចឹងឯណា បើមិនបានជេរទំនង ជារន្ទះវាបាញ់តាមមើល បានជាម្នាក់ៗ ខ្ទប់មាត់មិនជាប់បែបនេះ ?ជេរក៏ជេរទៅ តែបើលទ្ធផលចេញមក ចាញ់ឮគេ គួរតែទទួលស្គាល់ការពិតផង កុំចេះតែចោទថា គេលួចបន្លំសន្លឹកឆ្នោត ដូចសព្វមួយដងទៀត។

​ប្រជាធិបតេយ្យនៅស្រុកខ្មែរ គឺជេរម្រ៉ាយគេ បើមិនបានជេរទេ គេថាសេរីភាពត្រូវ បានបាត់បង់ អញ្ចឹងដើម្បីកុំឲ្យសេរីភាព បាត់បង់ មានតែបើកឲ្យជេរ តាមទម្លាប់ទៅ ៕

អត្ថបទដែលជាប់ទាក់ទង