ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវទៅដល់បុរសៗ ពេលផឹកស៊ីរួច ធ្វើខ្លួនឲ្យស្លូត និងកុំធ្វើបាបប្រពន្ធ

97


កណ្តាល៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានស្នើសុំទៅបុរសៗដែលពូកែដើរផឹកស៊ី សូមមេត្តាកុំធ្វើបានប្រពន្ធ នៅពេលវិលត្រឡប់មកពីផឹកស៊ីវិញ ត្រូវធ្វើខ្លួនឲ្យស្លូត និងចេះនិយាយលួងលោមប្រពន្ធ កុំនាងខឹង ដើម្បីគេអនុញ្ញាតឲ្យទៅផឹកទៀត ។

ក្នុងពិធីជួបជុំជាមួយកម្មកររោងចក្រកាត់ដេរ នៅខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បាននិយាយថា “ក្មួយៗយកប្រាក់មកធ្វើអ្វី ហើយឥឡូវនេះគេថាពូបង្កើតឲ្យមានគ្រោះថ្នាក់ចរាចរ

ដោយពូអនុញ្ញាតឲ្យផឹកស៊ី ។ ចុះបើក្មួយៗនាំគ្នាផឹកស៊ី ឲ្យពូទៅហាមឃាត់ធ្វើម៉េច ពូគ្រាន់តែសុំថាបើផឹកកុំបើកបរ

បើស្រវឹងកុំបើករ ។ សម្តេចតេជោ បានបញ្ជាក់ថា “ពូមិនបានហាមមិនឲ្យផឹកនោះទេ។ មិនបានហាមអារឿងផឹកនោះទេ ហើយបើមានលុយផឹកទៅ ប៉ុន្តែបើផឹកអ៊ូពនូ ជាពិសេសបុរសៗ ទៅដល់ផ្ទះវាយប្រពន្ធ កុំឲ្យសោះ ។ ទៅដល់វិញ ឲ្យស្លូត អូនណា បើកទ្វារឲ្យបងផង ។ អាហ្នឹងគេឲ្យទៅផឹកទៀត ។ ប៉ុន្តែកុំទៅដល់ផ្ទះ ស្រែកថាមីនេះទៅណាហើយ បើទ្វារឲ្យអញ ធាក់ទ្វារ ។រឿងបែបហ្នឹងកុំធ្វើឲ្យសោះ មេត្តាអាណិតយោគយល់ដល់ស្រ្តីៗផង “៕

អត្ថបទដែលជាប់ទាក់ទង