ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កូនប្រសា ទាញកាំបិតខ្វែវ កាប់សម្លាប់ឪក្មេក ពេលឃាត់កុំឲ្យឈ្លោះគ្នាជាមួយប្រពន្ធ

110

សៀមរាប៖​ កូនប្រសា ទាញកាំបិតខ្វែវកាប់ជាច្រើនកាំបិត បណ្តាលឲ្យឪពុកក្មេកស្លាប់ ដោយសារកូនប្រសាតិរច្ឆានរូបនោះ មានជម្លោះពាក្យសម្តីជាមួយប្តីប្រពន្ធខ្លួនឯងសោះ ហើយឪពុកក្មេកមកឃាត់ រួចគេចខ្លួនបាត់។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៩ ថ្ងៃទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ម៉ាន់ សុខាត់ អធិការនគរបាលស្រុកអង្គរជុំ គឺ បានឲ្យដឹងថា មានករណីឃាតកម្មដោយចេតនា កើតឡើងលើជនរងគ្រោះ ឈ្មោះ ផន ប្រេម ភេទ ប្រុស អាយុ៨៥ឆ្នាំ នៅភូមិ គោកត្របែក ឃុំ គោកដូង ស្រុក អង្គរជុំ ខេត្ត សៀមរាប ដែលបង្កឡើដោយជនសង្ស័យ ឈ្មោះ សាន ចិក ភេទប្រុស​ អាយុ៦៥ឆ្នាំ ត្រូវជាកូនប្រសា ស្រុកកំណើតនៅភូមិខ្ជាយ ឃុំ សសរស្ដម្ភ ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្ន នៅភូមិគោកត្របែក ឃុំ គោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ពេលកាប់រួចបានរត់គេចខ្លួន ។

លោកបន្តថាជនសង្ស័យ សាន ចិក បានទាស់គ្នាជាមួយប្រពន្ធ ឈ្មោះ សែន អាក់ អាយុ ៣៨ ឆ្នាំនៅភូមិកើតហេតុខាងលើ។ ជនសង្ស័យនេះ បានប្រច័ណ្ឌប្រពន្ធ ដោយបានឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធ ហើយចាប់ប្រពន្ធដាក់ក្នុងផ្ទះ ហើយបិទទ្វារជិត ហើយប្រនព្ធបានលោតចុះពីលើផ្ទះ។ នៅពេលនោះ ជនរងគ្រោះត្រូវជាឪពុកក្មេក បានស្ដីបន្ទោស។ ជនសង្ស័យក៏បានទាញកាំបិតខ្វែវ កាប់លើជនរងគ្រោះចំនួន៣ខ្វែវ កាប់ចំក្បាលផ្នែកខាងឆ្វេងមួយខ្វែវ ចំផ្នែកខាងមុខមួយខ្វែវ និង កាប់ចំស្មាខាងស្ដាំមួយខ្វែវទៀត បណ្ដាលឲ្យដួលស្លាប់នៅមុខផ្ទះ ។ ពេលដែលកាប់ហើយ ជនសង្ស័យរត់គេចខ្លួន ទៅទិសខាងត្បូងឈៀងខាងកើតបាត់ទៅ។

សមត្ថកិច្ចកំពុងស្រាវជ្រាវរុករកជនបង្ក ដែលកំពុងរត់គេចខ្លួន នៅក្នុងព្រៃ នៃភូមិសាស្រ្តស្រុកអង្គរជុំ៕

អត្ថបទដែលជាប់ទាក់ទង