ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តដឹកដីជាច្រើនគ្រឿងកំពុង បើកបរលើផ្លូវបេតុងបង្ករផលប៉ះពាល់បរិស្ថាន ធ្ងន់ធ្ងរដល់ការរស់នៅ របស់ប្រជាពលរដ្ឌភូមិទួលស្ពឺឃុំតាលុន

109

ខេត្តកណ្តាល៖ ប្រជាពលរដ្ឌភូមិទួលស្ពឺឃុំតាលុនរាយការណ៏មកថា បច្ចុប្បន្ននេះមានរថយន្តដឹកដីជាច្រើនគ្រឿងកំពង់ បើកបរលើផ្លូវបេតុងបង្ករផលប៉ះពាល់បរិស្ថាន យ៉ាងធ្ងន់ធ្ងរដល់ការរស់នៅរបស់ពួកគាត់។
គាត់បានលើកឡើងថាក្រុមឡានដឹកដីទាំងនេះដាក់ដីហៀរទ្រុងឡាន ធ្លាក់អាចម៍ដីពេញលើ ផ្លូវពេលមេឃភ្លៀងបែកភក់វល់រអិលដួលកង់ម៉ូតូសិស្សសាលារួមទាំងអ្នកតំណើរ។តែបើមេឃរាំងវិញដីហុយងងឹតភូមិព្រោះវាបើកលឿនៗដូចព្យុះអញ្ចឹងង។
ពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ខ្លាច កិនកូនចៅស្លាប់ហើយផ្លូវបេតុង ដែលបានស្ថាបនាបានស្អាតល្អនេះនិងរលាយហិនហោច អស់ទៅវិញជាក់ជាក់ជាមិនខានឡើយ។ ដូច្នេះពួកគាតសុំអោយអាជ្ញាធរឃំុស្រុក មានវិធានការទប់ស្កាត់ផងព្រោះអាណាធិបតេយ្យ ខ្លាំងណាស់នាបច្ចុប្បន្ននេះ។
ប្រភពបានទម្លាយថាក្រុមឡានដឹកដី ដែលហានបើកបរលើផ្លូវបេតុងនេះ បានគឺក្រុមឈ្មួញបានស៊ិះស៊ុះជាមួយ អាជ្ញាធរមូលដ្ឌានឃុំ-ស្រុកទើបបានរលូនយ៉ាងនេះ។
កណីខាងលើលោកមេឃំុតាលុន បានបញ្ចាក់ប្រាប់តាមទូស័ព្ទកាលពីព្រឹកថ្ងៃទី៣០ មិថុនានេះថានិងធ្វើការកោះហៅ ក្រុមឡានដឹកដីទាំងនោះមកអប់រំកែលំអឡើងវិញ មិនអោយប៉ះពាល់បរិស្ថាន និងបង្ករការគ្រោះថ្នាក់ជាយថាហេតុ ដល់បងប្អូនប្រជាពលរដ្ឌនោះទេ៕

អត្ថបទដែលជាប់ទាក់ទង