ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លួចទ្រព្យសម្បត្តិរបស់អ្នកជំងឺ នៅក្នុងមន្ទីរពេទ្យលោកសង្ឃ ក្រុមសន្តិសុខដេញចាប់បានប្រគល់អោយប៉ូលីសចាត់ការ

140

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខ យាមនៅក្នុងមន្ទីរពេទ្យព្រះកុសុមៈធ្វើការឃាត់ខ្លួន និងបានហៅសមត្ថកិច្ចប៉ូលីសមូលដ្ឋានមកទទួលទៅចាត់ការតាមផ្លូវច្បាប់ ខណៈដែលជនសង្ស័យម្នាក់នេះធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់អ្នកជំងឺនៅក្នុងមន្ទីរពេទ្យ។
អំពើល្មើសច្បាប់នេះបានកើតឡើងកាលពីរាត្រី
ទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង
៤និង៣០នាទី នៅក្នុងមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យមានឈ្មោះ នាម សំរឹទ្ធិ អាយុ២៧ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ។ វត្ថុតាងដកហូតមាន ទូរស័ព្ទសាំសុងមួយគ្រឿង អាយផែតមួយគ្រឿង កាបូបលុយមួយនិងលុយមួយចំនួនទៀត។
ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានសន្តិសុខពេទ្យព្រះកុសុម: ប្រគល់ទៅឲ្យសមត្ថកិច្ចមូលដ្ឋាន​នាំយកទៅសាកសួរនៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់​ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង