ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ :ព្រះឥន្ទ្ររិះគន់រឿងមន្ត្រីចិញ្ចឹមស្រីនៅស្ថានកណ្ដាល

228


និយាយឲ្យត្រង់ៗទៅរឿងរបស់ថ្នាក់លើ ឬ រឿងរបស់មន្ត្រីគ្មាននរណាដឹងទេ ហើយបើដឹងក៏មិនហ៊ាននិយាយ ដែរទោះវាជារឿងពិតឬមិនពិតក៏ដោយ ។
តែនៅស្ថានព្រះឥន្ទ្រទោះបីរឿងនៅស្ថានកណ្ដាលគេលាក់ ឬកប់ទុកនៅក្រហែងណាក៏ព្រះឥន្ទ្រដឹងដែរព្រោះ ក្នុងពេលតែមួយវិនាទីព្រះឥន្ទ្រដឹង១.០០០រឿងឯណោះ ។ ថ្ងៃមុនបានឡើងទៅទៅដល់សថានព្រះឥន្ទ្រជាន់ទី៤ដែលជា ស្ថានមួយក្នុងមួយថ្ងៃកន្លះរបស់ព្រះឥន្ទ្រស្មើនឹងជាង១០០ឆ្នាំស្ថានកណ្ដាល ។
ព្រះឥន្ទ្របានឲ្យកូនចៅរបស់ព្រះអង្គជូនខ្ញុំទៅទៅអុជធូបបន់ព្រះនៅវត្តជោតិព័ន្ធដែលនៅទីនោះខ្ញុំបានជួបព្រះ
អារហន្ដរ៍កំពុងតែទេសនាក្នុងពិធីបុណ្យមួយនាស្ថាននោះ ។
បន្ទាប់ពីថ្វាយបង្គមព្រះអង្គហើយខ្ញុំក៏បត់ជើងសំពះព្រះអង្គដើម្បីស្ដាប់ធម៌ទេសនា ។ មិនដែលមានមនុស្ស លោកទៅដល់ស្ថានព្រះឥន្ទ្រនោះ ព្រះអារហន្ដរ៍លើកយករឿងស្ថានកណ្ដាលមកធ្វើជាមូលបទដើម្បីទេសនាតែម្ដង ។
ការទេសនានោះខ្ញុំចាត់ទុកថាជាការទេសនាខោកខ្ញុំមួយក្រញ៉ ឬ ជាការទេសនាចំអកឲ្យស្ថានកណ្ដាល ។
ព្រះអារហន្ដរ៍បានលើកឡើងថាអ្នកធំៗនៅស្ថានកណ្ដាកស្មោគគ្រោកណាស់ពីមុនលួចចិញ្ចឹមស្រីក្មេងៗដោយ លួចលាក់ ដល់ប្រពន្ធដឹងក៏តាំងឲ្យគេតាមធ្វើបាបដល់នាងនោះរហូតមានជះទឹកអាស៊ីត បាញ់សម្លាប់ ឬ ប្រមាថ និង គម្រាមសម្លាប់ជាដើម ។
ពេលនេះដោយសាររឿងបែបនេះមើលទៅវាដូចជាសាហាវពេក ហើយបើឃាត់លោកប្ដីក៏ឃាត់មិនកើតតែ បើរករឿងប្ដីខ្លាចប្ដីជ្រុះបុណ្យ ធ្លាក់សក្តិ ។ ដោយសារតែបែបនេះទើបប្រពន្ធនិងប្ដីឯកភាពគ្នាជ្រើសរើសយកកូនអ្នក ជនបទមកចិញ្ចឹមតាមរូបភាពជាអ្នកបម្រើក្នុងផ្ទះ ។
យកមកនៅផ្ទះវីឡាថែរក្សាសាច់ទៅមិនយូរមិនឆាប់នាងប្រែរូបប្រែរាងស្ងាតឥតខ្ចោះ ។ នោះជាឱកាសរបស់ លោកប្ដី ។ បន្តាប់ពីលោកប្ដីឆ្អែតឆ្អល់គេក៏ជន្លៀសនាងចេញតាមរយៈរកប្ដីឲ្យ ឬ សង់ផ្ទះឲ្យ ឬធ្វើអ្វីៗទៅតាមការឯក ភាពគ្នា ។
ឮព្រះអារហន្តរ៍ទេសបែបមើលងាយស្ថានកណ្ដាលបែបនេះខ្ញុំឆួលចុងច្រមុះលើកដៃចង្អុលមុខព្រះអារហន្តរ៍
ហើយស្រែកទាំងកំហឹងថាមើលងាយស្ថានកណ្ដាលពេកហើយ ។ ស្ថានកណ្ដាលមានជាង២០០ប្រទេសតើមន្ត្រីប្រ ទេសណាដែលធ្វើបែបនេះ ។ត្រូវតែរកយុត្តិធម៌ឲ្យឃើញកុំឃើញខ្ញុំជាខ្មែរបានឡើងមកស្ថានព្រះឥន្ត្រម្ដងចំអកបែប នេះ ។
ជាមួយនឹងកំហឹងបែបនេះខ្ញុំក៏លើកជើងធាក់ព្រះអារហន្ដរ៍ស្រាប់តែឮសម្រែកមនុស្សស្រីស្រែកឡើងថាបង ឯងមមើធាក់អូនទៀតហើយ ។

អត្ថបទដែលជាប់ទាក់ទង