ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចបើកប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន និងឃាត់ខ្លួនមនុស្សជាង៣០០នាក់ និងដកហូតថ្នាំញៀនមួយចំនួន នៅមជ្ឈមណ្ឌលកម្សាន្ដ Rock

96

(ភ្នំពេញ)៖
កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះបង្ក្រាបគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្ដ Rock, ឃាត់ខ្លួនមនុស្សជាង៣០០នាក់ និងដកហូតថ្នាំញៀនមួយចំនួនធំ នៅយប់រំលងអធ្រាត្រចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ប្រតិបត្តិការទាំងកណ្ដាលរាត្រីនេះ មានការសម្របសម្រួល ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងកម្លាំងអាជ្ញាធរ និងនគរបាលរាប់សិបនាក់ផ្សេងទៀត។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា មនុស្សដែលត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ន ចំនួន៣១២នាក់ ដែលជាបុគ្គលិក និងអ្នកពាក់ព័ន្ធ។ បច្ចុប្បន្នមនុស្សដែលឃាត់ខ្លួន ​​ត្រូវបានយកទៅសាកសួរបន្ដទៀត នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយវត្ថុតាងពាក់ព័ន្ធផងដែរ៕


អត្ថបទដែលជាប់ទាក់ទង