ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសសិង្ហបុរីស្វែងយល់និងចង់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញ

97
ភ្នំពេញ៖ ប្រតិភូសិង្ហបុរីដឹកនាំដោយលោកម៉ៃ ឈើលតាន់អគ្គរដ្ឋទូត សិង្ហបុរី ប្រចាំនៅប្រទេសកម្ពុជា និងលោកស៊ីត តាន់ នាយកប្រតិបត្តិនៃប្រទេសសិង្ហបុរី កាលពីល្ងាចថ្ងៃទី២២ កុម្ភៈឆ្នាំ ២០១៩ នេះបានដឹកនាំប្រតិភូមួយក្រុមចូលជួបសំដែងការគួរសមនិងពិភាក្សាការងារមួយចំនួនជាមួយ លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីស្វែងយល់និង ចង់វិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ ខណៈដែលរាជធានីភ្នំពេញបាននិងកំពុងមានការអភិវឌ្ឍរីកចម្រើន យ៉ាងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃនោះ ។
   លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងរាជធានីភ្នំពេញ រដ្ឋបាលរាជធានី បាននិងកំពុងពង្រឹងនិងពង្រីកតំបន់មួយចំនួននៅក្នុងរាជធានី ។ លោកបានបញ្ជាក់ថា គម្រោងប្លង់មេ អភិវឌ្ឍន៏រាជធានីភ្នំពេញនៅឆ្នាំ ២០៣៥ គណៈរដ្ឋមន្ត្រីបានសម្រេចជាស្ថាពរហើយ ទន្ទឹម នឹងនេះរាជធានីភ្នំពេញនឹងត្រូវធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជាប្រព័ន្ធលូប្រព័ន្ធប្រឡាយផ្លូវថ្នល់ស្ពានអាកាស និងផ្លូវក្រោមដីជាដើម ហើយការងារនេះយើងបាននឹងកំពុងអនុវត្តសព្វថ្ងៃ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញក៏នឹងត្រូវការដៃគូដើម្បីធ្វើការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនេះបន្ថែមទៀត។
    លោកស៊ីត តាន់ បានមានប្រសាសន៍លើកឡើងថា គោបំណងដែលប្រតិភូមកភ្នំពេញក្នុងពេលនេះគឺដើម្បីស្វែងយល់និងចង់ធ្វើការបណ្ដាក់ទុនវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ ។ ការសំយោគទុនលើវិស័យនេះ គឺដោយសារមើលឃើញ រាជធានីភ្នំពេញក៏ដូចជានៅទូទាំងប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំងដែលទាមទារឲ្យមានការ កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត ។ លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសសិង្ហបុរី ជាក្រុមហ៊ុន ធំមួយដែលសហការដៃគូ ជាមួយរដ្ឋាភិបាល និងធានាគារADBដែលមានវិសាលភាពធំធេងលើការវិនិយោគទុន។
   លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ក្នុងឳកាសនោះបានលើកឡើងពីហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅក្នុងរាជធានីភ្នំពេញ ដូចជាការអភិវឌ្ឍផ្លូវ ស្ពាន ប្រឡាយលូ ជាដើម។ លោកបានបញ្ជាក់ថា ក្នុងពេលនេះគឺរដ្ឋបាលរាជធានីភ្នំពេញបានកសាង ប្រព័ន្ធលូបានប្រវែង៧៣២គីឡូម៉ែត្រ ខណៈគម្រោងដែលត្រូវសាងសង់មានរហូតទៅដល់ ២ពាន់គីឡូម៉ែត្រ បច្ចុប្បន្ននេះយើងមាន ស្ពានអាកាសចំនួន ៦ ហើយជាទិសដៅយើងនឹងកសាងស្ពានអាកាសជាច្រើនកន្លែងទៀត ។រាជធានីភ្នំពេញជាទិសដៅដែលត្រូវដោះស្រាយមាន៣ ចំណុច នោះគឺការដោះស្រាយលើការកកស្ទះចរាចរណ៍ បរិស្ថាននិងទឹកជំនន់ និងកាកសំណល់និងសំរាម ដែលបញ្ហាទាំងនេះទាមទារឲ្យមាន ការយើងត្រូវចាប់ដៃគូវិនិយោគជាមួយនឹងវិស័យឯកជន។
    ប្រតិប្រតិភូសិង្ហបុរីជាចុងក្រោយបាន បញ្ជាក់ថា គម្រោងដឹកជញ្ជូន ការកែច្នៃសំរាមទៅជាថាមពល ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្រុមប្រតិភូនឹងយកទៅពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ក្រោយការសិក្សាហើយ ប្រតិភូ សិង្ហបុរីនិង មកទំនាក់ទំនងជាមួយរដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សានិងអនុម័ត៕
អត្ថបទដែលជាប់ទាក់ទង