អាពីរនាក់មុខដូចគីមនិងត្រាំបានទៅដល់ហាណូយហើយ!
ទីភ្នាក់ងារពត៌មានបរទេសបានផ្សាយអោយដឹងថាបុរសពីរនាក់ ដែលម្នាក់មកពីអូស្រ្តាលីមុខមាត់ដូចលោកគីមជុនអ៊ុនមេដឹកនាំ
កូរ៉េខាងជើងនិងម្នាក់ទៀតមកពីអាមេរិចមុខដូចលោកប្រធានាធិបតីដូណាល់ ត្រាំបានទៅដល់ទិក្រុងហាណូយព្រមគ្ នាហើយនិងបានដើរបង្ហាញមុខសាធារណៈជនវៀតណាមនៅទីក្រុងហាណូយ។
ទោះយ៉ាងណា បុរសទាំងពីរនេះត្រូវបាន អាជ្ញាធរវៀតណាមឃាត់ខ្លួន ធ្វើជិវទស្សន៍។មុនដោះលែងអោយ បុរសពីរនាក់នេះមានសេរីភាពវិញអាជ្ញាធរវៀតណាមបានព្រមានថា «បើលោកទាំងពីរនាក់ឯង នៅតែព្យាយាមសំយែងចេញមុខតាមសារពត៌មានញយ នឹងត្រូវចាប់បណ្តេញចេញ ទៅស្រុកវិញមិនខាន»។ ព័ត៌មានផ្សាយថា នគរបាល វៀតណាមឯកសណ្ខានស៊ីវិលប្រមាណ១០នាក់ ដើរតាមបុរសពីរនាក់នេះ ពេលទៅសំភាសន៍ជាមួយសារពត៌មាន។ កុំជោរជាមួយវៀតណាម។
បុរសមុខដូចលោកគីម បានអំពាវនាវអោយ លោកគីមជុនអ៊ុន ដូរ ម៉ូតសក់ចេញទៅព្រោះម៉ូតសក់បច្ចុប្បន្ន«អ៊ាកៗណាស់»៕