ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការផ្សារអូរឬស្សីរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅជុំវិញបរិវេណផ្សារ ទទួលបានការគាំទ្រនិងកោតសរសើរពីប្រជាពលរដ្ឋ

275

 ភ្នំពេញ៖ គណៈកម្មការផ្សារអូរឬស្សី នៅតែបន្តរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅជុំវិញបរិវេណផ្សារ ដើម្បីអោយទីតាំងផ្សារទាំងមូលមានសណ្តាប់ធ្នាប់និងបរិស្ថានល្អ ហើយការងារពិតជាទទួលបានការគាំទ្រនិងកោតសរសើរពីប្រជាពលរដ្ឋយ៉ាងខ្លាំងផងដែរ។

 មន្ត្រីនៅក្នុងគណៈកម្មការផ្សារអូរឬស្សី បានអោយដឹងថា សកម្មភាពការងារប្រចាំថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៩នេះគណៈកម្មការផ្សារអូរឬស្សី បានអនុវត្តការងារបានមួយចំនួនធំ ក្នុងនោះសម្រាប់ការងារសន្តិសុខ-សុវត្ថិភាព គឺបានបន្តពង្រឹងការងារសន្តិសុខតាមគោលដៅ ល្បាតចល័តការពារសុវត្ថិភាពជាប្រចាំ ទាំងវេនថ្ងៃនិងវេនយប់។ ការងារភាស៊ី បានបន្តពង្រឹង និងណែនាំម្ចាស់អាជីវកម្មភាសុីផ្ញើកង់ម៉ូតូឲ្យដាក់តាមការកំណត់ដែលគណៈកម្មការផ្សារបានកំណត់ឲ្យ និងយកតម្លៃតាមសៀវភៅបន្ទុករបស់ក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ។ ចំពោះការងារសណ្ដាប់ធ្នាប់ គណៈកម្មការផ្សារ ដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមតូបខាងក្នុងនិងខាងក្រៅ ជុំវិញបរិវេណផ្សារ ហើយបានណែនាំឲ្យអាជីវករដាក់តាំងទំនិញលក់ដូរតាមការកំណត់របស់គណៈកម្មការផ្សារ និងបានណែនាំឲ្យប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែង បញ្ហាចាក់សោតូប ត្រូវវេចខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។ បន្តសហការជាមួយកម្លាំងការិយាល័យនគរបាលសណ្ដាប់ធ្នាប់ខណ្ឌ៧មករា ធ្វើការអប់រំណែនាំនិងឃាត់យានជំនិះដែលបើកបរបញ្ជ្រាសទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (១៧គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។
  បន្តសហការជាមួយនគរបាលប៉ុសិ៍្តរដ្ឋបាលអូរឬស្សីទី១ និងនគរបាលប៉ុសិ៍្តរដ្ឋបាលអូរឬស្សីទី៣ ធ្វើការអប់រំណែនាំដល់អ្នកបើកបរ និងឃាត់យានជំនិះដែលបើកបរបញ្ជ្រាសទិសចរាចរណ៍ និងបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព សរុបបានចំនួន (១៥គ្រឿង) យកទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការអប់រំណែនាំបន្ត និងផាកពិន័យតាមផ្លូវច្បាប់។ ដោយឡែកសម្រាប់ ការងារអនាម័យ-បរិស្ថានវិញ ភ្នាក់ងារអនាម័យបានបន្តការបោសសម្អាត ប្រមូល សម្រាម នៅជុំវិញបរិវេណផ្សារជារៀងរាល់ពេលព្រឹកនិងពេលល្ងាច ហើយបានសហការជាមួយក្រុមហ៊ុន ស៊ីនទ្រី ដឹកជញ្ជូនកាកសំណល់ឲ្យបានស្អាតជាប្រចាំ។ភ្នាក់ងារអនាម័យធ្វើការបាញ់ទឹក ដុស លាង សម្អាតទ្រុងមាន់រៀងរាល់ពេលល្ងាច។
 មន្ត្រីកាំកុងត្រូលចុះមកប្រចាំការនៅផ្សារអូរឬស្សី ចំនួន២នាក់ (ស្រី២នាក់) ចុះពិនិត្យរកមើលសារធាតុគីមីទៅលើបង្គា មឹក នៅតូបលេខ(ឃ.០១ តូបលេខ២៦.២៧)ពិនិត្យផ្លែអំពិលទឹក នៅតូប(ចល័ត) ជាលទ្ធផលមិនមានសារធាតុគីមីហាមឃាត់ទេ៕
អត្ថបទដែលជាប់ទាក់ទង