ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តបុកម៉ូតូ ស្លាប់ឪ​ពុ​ក​​+ម្ដាយ​ បន្សល់​ទុកនូវកូនតូច​២នាក់​ ជាក្មេងកំព្រា

116

ខេត្ដកំពង់ស្ពឺ​ ÷ នគរបាលចរាចរណ៍ខេត្ដ ក្រុង​ចុះសម្របសម្រួលករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់បំផុត បង្កឡេីងដោយរថយន្ដសណ្ដោងរឺម៉កបុកម៉ូតូ​មួយគ្រឿង​ នៅចំណុចលេីស្ពាន ធ្នួស​លួ​ង​ ក្រុង​ច្បារ​មន​ ខេត្ដកំ​ពង់ស្ពឺ​ បណ្ដាល​ឲ្យ​ស្លាប់ឪ​ពុ​ក​​+ម្ដាយ​ បន្សល់​ទុកនូវកូនតូច​២នាក់​ជាក្មេងកំព្រា​​។

នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ វេ​លាម៉ោ​ ង១០និង៤៥នាទី លើផ្លូវជាតិលេខ៤ គី​ឡូម៉ែត្រលេខ​ ៥០ ស្ថិត​ក្នុង​ភូមិភ្នំដី សង្កាត់ច្បា​រម​ន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានរថយន្ដ០១​គ្រឿ​ង​ ម៉ាកFUSO ពណ៌លឿង​ ផ្លាកលេខ​ ភ្នំពេ​ញ​3​A​.6127សណ្ដោងសឺមីរ៉ឺម៉ក ពណ៌ខៀវ​ ផ្លាក​លេ​ខ​ភ្នំពេញ​ 4A.0925 តៃកុង​ឡាន​រត់គេ​ចខ្លួន​ក្រោ​យកេីតហេតុ​។

តាម​ការ​បញ្ជាក់​ពី​នគរ​បាល​ចរាចរណ៍​គឺរថយន្ដបើ​កបរពី​ ទិសខាងលិចទៅ​ទិសខាងកើតលុះមកដ​ល់​ត្រង់ចំណុច​ ដូចខាងលើ​បានទៅបុកម៉ូតូ​ ០១​គ្រឿ​ង​ ម៉ាកហុងដាC125 ពណ៌ខ្មៅ ស៊េរី២០១២ ផ្លាក​លេខព្រៃវែង1F-2386 បើកបរម៉ុតូមានឈ្មោះ វ៉ាវ៉ាត ភេទប្រុស អាយុ​ ៣១ឆ្នាំ(ស្លាប់​)​ ប្រ​ ព​ន្ធ​​ឈ្មោះអូន ភាស់ អាយុ៣២ឆ្នាំប្រពន្ធ(ស្លាប់​)​ឈ្មោះវ៉ាត វ៉ាន់ថា ភេទស្រី អាយុ៦ឆ្នាំ ត្រូវជាកូន​និងឈ្មោះវ៉ាត រក្សា ភេទប្រុស អាយុ១ឆ្នាំកូនទាំងពីរគ្មានរបួស​មានទីលំនៅភូមិតាមោ ឃុំព្រែក​អ​ន្ទះ​ស្រុ​ កពោធិ៍រៀង ខេត្តព្រៃវែង បើកបរបញ្ច្រា​ ស​ទិសគ្នា មូលហេតុ​ រថយន្ត​បេីកជៀសម៉ូតូនៅ​លេីស្ពាន​ និងអាចមក​ពីកត្ដា​ផ្លូវ​តូច​ចង្អៀតព្រោះស្ថិតនៅលេី​ស្ពាន​តែ​ម្ដង។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេី​ សមត្ថកិច្ច​និង​បន្ត​ស្រាវជ្រាវ​ស្វែង​រកម្ចាស់រថយន្ដនិងអ្នកបេីក​ប​រដេី​ម្បីទទួលខុសត្រូវ​តាមច្បាប់​ ចំពោះ​មធ្យោ​បា​យ​បង្ក​ បានយកមករក្សាទុកបណ្ដោះអាសន្ន​នៅ​ ការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ​ ​កសាងសំ​ណុំរឿងបញ្ជូនទៅស្ថាប័នអយ្យការ​ ចាត់ការ​តាម​នីតិវិ​ធី​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង