ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាតករសម្លាប់កុមារីខ្មែរឥស្លាមដែលគេរកឃើញថា​ បាត់គ្រឿងក្នុងនៅម៉ាឡេស៊ីនោះ ត្រូវបានចាប់ខ្លួនហើយ

167


ម៉ាឡេស៊ី៖ ប្រភពពីសារព័ត៌មានក្នុងស្រុករបស់ម៉ាឡេស៊ី​បានឲ្យដឹងថាបុរសម្នាក់មានដើមកំណើតជាខ្មែរឥស្លាមម្នាក់ ដែលគ្មានការងារធ្វើត្រូវបានគេចោទប្រកាន់ នៅតុលាការម៉ាឡេស៊ីនៅថ្ងៃទី២២ ខែកុម្ភៈឆ្នាំ ២០១៩ នេះពីបទឃាតកម្មលើកុមារីខ្មែរឥស្លាម នៅម៉ាឡេស៊ីដូចគ្នា ឈ្មោះម៉ាស៊ីតោះ អាយុ ១១ ឆ្នាំ។

ជនជាប់ចោទ ឈ្មោះមូហាំម៉ាត់ អាមីរ៉ុល អាប់ឌុលឡោះ អាយុ២៣ ឆ្នាំមកពី Kampung Parit Tengah ប៉ាកាន់បានសារភាពថាខ្លួនសម្លាប់កុមារីនេះជាការសងសឹក។គួរបញ្ជាក់ថាកាលពថ្ងែទី១០ ខែកុម្ភៈឆ្នាំ២០១៩សាកសពក្មេងស្រីអាយុ១១ ឆ្នាំ ដែលមានគ្រួសារដើមកំណើតកម្ពុជាត្រូវបានរកឃើញចម្ងាយ៣គ-ម ពីផ្ទះក្នុងតំបន់តាន់ជុងមេដាំង រដ្ឋប៉ាកាន់ ប្រទេសម៉ាឡេស៊ី ក្រោយពីក្មេងស្រីរូបនេះបានបាត់ខ្លួនកាលពីថ្ងៃ៣១ ខែមករា មក សាកសពរបស់កុមារីនេះត្រូវបានអ្នកភូមិប្រទះឃើញ ហើយក៏រាយការណ៍ទៅប៉ូលីស តែសាកសពនោះត្រូវបានគេប្រទះឃើញស្ថិតក្នុងលក្ខណៈបាត់គ្រឿងក្នុង គ្មានខោ ហើយក្បាលដាច់ដោយឡែក ដែលប៉ូលីសកំពុងស៊ើបអង្កេតនិងធ្វើកោសល្យវិច័យលើករណីនេះ ។ កុមារីដែលស្លាប់នោះឈ្មោះ អ៊ីព្រហ៊ីម ម៉ាស៊ីតោះ អាយុ១១ ឆ្នាំ ម្តាយឈ្មោះ អាប់ឌុលឡោះ សលីហាស់ អាយុ៣៥ឆ្នាំដែលអះអាងថា ពិតជាសាសពកូនស្រីរបស់គាត់មែន ដោយសំអាងលើសម្លៀកបំពាក់ ដែលគាត់ទើបតែទិញ ឲ្យកូនពាក់ជាប់នឹងខ្លួននោះ ។

អត្ថបទដែលជាប់ទាក់ទង