ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពាក្យសំដីរបស់មេធាវីតំណាងឲ្យឆន្ទ: និងសិទ្ធិរបស់ លោក កឹម សុខា

80

ភ្នំពេញ: លោកមុត ចន្ថា អតីតនាយខុទ្ទកាល័យលោកកឹម សុខាអតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី 24 ខែកុម្ភៈឆ្នាំ 2019 បានសរសេរលើផេកហ្វេសប៊ុកផ្លូវការឲ្យដឹងថា ”
ព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកុម្ភ: ឆ្នាំ២០១៩:
ក្រុមមេធាវីបានជួបពិភាក្សាជាមួយ ឯកឧត្តម កឹម សុខា នៅគេហដ្ឋានរបស់លោក ក្នុងរាជធានីភ្នំពេញ”។

លោកបានបន្តថា ភារកិច្ចរបស់មេធាវីចំពោះកូនក្តី គឺធ្វើតាមបំណង និងឆន្ទ:របស់កូនក្តី ដោយការពារសិទ្ធិ និងតំណាងឲ្យផលប្រយោជន៍របស់កូនក្តី។ មេធាវីអាចពាំនាំពាក្យសំដីរបស់កូនក្តី ដោយគោរពតាមឆន្ទ:របស៉កូនក្តី ដូច្នេះគេពុំគួរសង្ស័យចំពោះមេធាវី អំពីការប្រឌិត ឬក្លែងពាក្យសំដីរបស់កូនក្តី ព្រោះថាបើសិនមេធាវីសម្តែងអ្វីដែលមិនស្របតាមឆន្ទ: និងតំណាងឲ្យផលប្រយោជន៍ របស់កូនក្តីទេនោះ ពេលនោះកូនក្តីមានសិទ្ធិពេញលេញ បញ្ឈប់ការពឹងពាក់មេធាវី និងស្នើសុំផ្លាស់ប្តូរមេធាវី តាមជម្រើសរបស់ខ្លួន ដែលនេះជាសិទ្ធិផ្តាច់មុខរបស់កូនក្តី។

គេគួរតែបញ្ឈប់នូវការប៉ុនប៉ងអាក្រក់ណាមួយ ដើម្បីធ្វើឲ្យក្រុមមេធាវីបាត់បង់នូវកិត្យានុភាព និងការជឿជាក់ឡើយ។

លោកមុត ចន្ថា បានដកស្រង់សម្តីលោកកឹម សុខា មកបញ្ជាក់ថាអ្នកខ្លាចមិនរត់ អ្នកមិនខ្លាចរត់លឿនដូចឈ្លូសឃើញព្រាន!។

លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានប្រាប់ថ្នាក់ដឹកនាំCNRP ថា: “យើងជាអ្នកដឺកនាំនយោបាយមិនចាំបាច់ធ្វើឲ្យអ្នកដទៃខ្លាចទេ តែយើងគួរត្រូវធ្វើឲ្យគេគោរពយើងប្រសើរជាង ព្រោះយើងគ្រាន់តែប្រកួតនយោបាយ ដើម្បីប្រទេសជាតិសុខសាន្ត និងរីកចម្រើន”។ “បើអ្នកធ្វើឲ្យគូរប្រកួតភ័យខ្លាច ក៏អ្នកមិនប្រាកដថាគេចផុតពីការភ័យខ្លាចដែរ។ ហើយបើអ្នកធ្វើឲ្យដៃគូរ ឬអ្នកគាំទ្រភ័យខ្លាច ក៏គេមិនអាចនៅជាមួយអ្នកទាំងកាយទាំងចឹត្តបានដែរ”។

អត្ថបទដែលជាប់ទាក់ទង