ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ពាក់ព័ន្ធករណីហឹង្សា

87


(បន្ទាយមានជ័យ)៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង ២៣ និង ៣០នាទី នៅចំណុចភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក សរ សុភក្ត្រាស មេបញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណី ហឹង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) និងឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួន និងទទួលបានចម្លើយសារភាពរបស់ជនសង្ស័យរួចមក លោកបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ៖ យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ សៀម វី ភេទ ប្រុស អាយុ ៣២ឆ្នាំ រស់នៅក្នុងភូមិ/សង្កាត់កើតហេតុខាងលើ បានបំភ្លឺឲ្យដឹងថា ៖ ជនសង្ស័យមានគ្នាចំនួន ០៣នាក់ រួមមាន ៖ ១-ឈ្មោះ ថន ថុន ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបណ្តោះអាសន្នក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ រ័ត្ន ឡាទី ភេទប្រុស អាយុ ៣១ឆ្នាំ បច្ចុប្បន្នរស់នៅបណ្តោះអាសន្នក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៣-ឈ្មោះ វ៉ែន ពៅ ភេទប្រុស អាយុ ៥១ឆ្នាំ បច្ចុប្បន្នរស់នៅបណ្តោះអាសន្នក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានផឹកស៊ីជាមួយគ្នានៅការដ្ឋានសាងសង់មួយកន្លែង ក្រោយមកក៏មានទំនាស់ពាក្យសម្តីគ្នាតិចតួច ស្រាប់តែជនសង្ស័យទាំង ០៣នាក់ខាងលើ បានយកដែកស្បែងវាយមកលើខ្លួនចំស្មារឆ្វេង និងដំបងឈើដើមគរមានបន្លា វាយចំចង្កេះខាងស្តាំ និងជនសង្ស័យម្នាក់ទៀតវាយដោយកណ្តាប់ដៃចំខ្ទង់ច្រមុះ បណ្តាលឲ្យខ្លួនសន្លប់លែងដឹងខ្លួន ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ របស់ជនរងគ្រោះពិតប្រាកដមែន ដោយប្រើដែកស្បែង ប្រវែង ១.២០ម៉ែត្រ និងដំបងឈើប្រវែង ១.២០ម៉ែត្រ វាយទៅលើជនរងគ្រោះ ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង បានបញ្ជាក់បន្ថែមទៀតថា ៖ ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍របស់មូលដ្ឋានកងរាជអាវុធហត្ថក្រុង និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ ឃើញថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសជាក់លាក់ ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ហឹង្សាដោយចេតនា(មានស្ថានទម្ងន់ទោស) បច្ចុប្បន្ន កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។

អត្ថបទដែលជាប់ទាក់ទង