នគរបាលខេត្តរតនគិរី បង្ក្រាបវង់ល្បែងស៊ីសង និងជល់មាន់
រតនគិរី៖ តាមការផ្តល់ព័ត៌មានរបស់លោក វរសេនីយ៍ឯក ហួត បូរី អធិការនគរបាលក្រុងបានលុង បញ្ជាក់ថា កាលពីវេលាម៉ោង១៣:៣០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ កម្លាំងនគរបាលបានបង្ក្រាបសង្វៀនប្រជល់មាន់ ដែលមានទីតាំងនៅក្រុងបានលុង ខេត្តរតនគិរី។ លោកក៏បានរាយការណ៍ ឲ្យដឹងដែរថា ក្រោយពីលោកទទួលបាន បទបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងមតិដឹកនាំរបស់ លោកឧត្តមសេនីយ៍ស្នងការរងទទួលផែនព្រហ្មទណ្ឌ កម្លាំងអធិការក្រុង បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានចុះបង្ក្រាបកន្លែងប្រជល់មាន់តាមចំការស្វាយចន្ទី ដែលមានទីតាំងស្ថិតនៅចំណុចភ្នំយោល ក្នុងភូមិភ្នំ សង្កាត់យក្ខឡោម ក្រុងបានលុង។ ពេលកម្លាំងចុះទៅដល់គោលដៅក្រុមនោះបាន រត់បាត់អស់បន្សល់ទុក នៅសម្ភារៈមួយចំនួនដូចជា៖(កៅអីជ័រ១០, ទ្រុងក្រុងមាន់១២, សង្វៀនប្រជល់មាន់១, តង់៣, និងពីដុងដាក់ទឹកចំនួន១) លោកក៏បានអោយដឹងថា សង្វៀននោះត្រូវបានរុះរើ ចំពោះសម្ភារ:វត្ថុតាងបានប្រមូលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបានលុង៕