ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន​បុរស​ម្នាក់ ​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ ពេលនាំគ្នាទៅដកផ្សិតក្នុងព្រៃស្ងាត់តែពីរនាក់

98

 


​កណ្ដាលៈ​ នគរបាល​ស្រុក​ពញាឮ​ បានចាប់ខ្លួនបុរស​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ ចាប់រំលោភ​នារី​ម្នាក់ ​តែ​ពុំ​បាន​សម្រេច​ ។ ការចាប់ខ្លួនជនសង្ស័យរូបនោះ យោងតាម​ពាក្យបណ្ដឹង​របស់​ម្ដាយ​នារី​រង​គ្រោះ​ ។​ ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​នេះ​ ​កើតឡើង​នៅ​​ម៉ោង​៧​និង​២០​នាទី​ ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ក្នុង​ព្រៃ​ ស្ថិត​ក្នុងភូមិ​ពាម​ល្វែ​ក​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ។​

​ មន្ដ្រី​នគរបាល​ស្រុក​ពញាឮ​ បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ចាប់ខ្លួន​ឈ្មោះ​ សរ​ ទែ​ល​ អាយុ​៤៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​ពាម​ល្វែ​ក​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ រីឯ​ស្ដ្រី​រង​គ្រោះ​ ច​ ថ​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ កសិករ​ មាន​ទីលំនៅ​ភូមិ​ពាម​ល្វែ​ក​ ឃុំ​កំពង់​លួង​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ។​

​ ប្រភព​ដដែល​បន្ដ​ថា​ នៅ​មុន​ពេល​កើតហេតុ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៨​ ជនសង្ស័យ​និង​ស្ដ្រី​រង​គ្រោះ​ បាន​នាំ​គ្នា​ដើរទៅ​ព្រៃ​ដើម្បី​រក​ផ្សិត​ ។​ លុះ​ដើរមក​ដល់​ព្រៃ ​ជនសង្ស័យ​និង​ស្ដ្រី​រង​គ្រោះ​ បាន​បំបែក​គ្នា​រក​ផ្សិត​រៀងៗ​ខ្លួន​ បាន​មួយសន្ទុះ​ជនសង្ស័យ ​បាន​ស្រែកហៅ​ស្ដ្រី​រង​គ្រោះ​ ខណៈនោះ​ស្ដ្រី​រង​គ្រោះ​បាន​ឆ្លើយ​តប​ថា​ ខ្ញុំ​នៅ​ដក​ឯ​កន្លែង​នេះ​ បន្ទាប់​មក​ជនសង្ស័យ​ក៏បាន​ដើរទៅ​រក​ស្ដ្រី​រង​គ្រោះ​ ភ្លាម​នោះ​ជនសង្ស័យ ​ក៏​ប្រើ​ល្បិ​ច​សុំ​មើល​ថង់​ដាក់​ផ្សិត​របស់​ស្ដ្រី​រង​គ្រោះ ​ឆ្លៀតឱកាស​ទ្រាំ​ពុំ​បាន​ក៏​ធ្វើ​សកម្មភាព​ចាប់​ផ្តួល​ស្ដ្រី​រង​គ្រោះ​ឲ្យ​ដួល​ទៅ​នឹង​ដី​ រួច​ឡើង​ទ្រោប​ពីលើ​ស្ដ្រី​រង​គ្រោះ​ថើប​ យកដៃ​ចាប់​ច្របាច់​សុដន់​ និង​ប្រដាប់​ភេទ​ ធ្វើ​ឲ្យ​នារី​រង​គ្រោះ​រើ​បម្រាស់ ​រហូត​រត់គេច​ខ្លួន​ទៅ​ផ្ទះ​ រួច​រៀបរាប់​រឿងរ៉ាវ​ទាំងអស់​ ប្រាប់​ម្ដាយ​របស់​ខ្លួន​ ។​ ក្រោយ​ពី​ម្ដាយ​ស្ដ្រី​រង​គ្រោះ​បាន​ស្ដាប់​រួច​ ភ្លាម​នោះ​ក៏​ទៅ​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កំពង់​លួង​ ធ្វើការ​អន្ដរាគមន៍​ចាប់ខ្លួន​ជនសង្ស័យ​ ។​ ក្រោយ​ពី​សមត្ថកិច្ច​នគរបាល បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​ស្ដ្រី​រង​គ្រោះ​រួច​មក​ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ​ យក​មក​ប៉ុស្ដិ៍​នគរបាល​ដើម្បី​សួរនាំ​ រួច​ក៏​សាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕​

អត្ថបទដែលជាប់ទាក់ទង