ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកម៉ូតូសណ្ដោងរឺម៉ក លឿនខ្វះការប្រុងប្រយ័ត្ន បុករថយន្ត របួសធ្ងន់ម្នាក់

122

កណ្តាល៖ គ្រោះថ្នាក់ចរាចរបង្កឡើងរវាងរថយន្ត និងម៉ូតូសណ្ដោងរឺម៉ក បណ្ដាលឲ្យរងរបួសធ្ងន់ ក្មេងប្រុសម្នាក់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង ៧និង៣០ នាទី នៅចំណុចភូមិ ស្លែងដីដុះ ឃុំ ព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ២០_២១ ។

នគរបាលស្រុកពញាឮ បានឲ្យដឹងថា នៅវេលា ម៉ោង ថ្ងៃ ខែ ឆ្នាំកើតហេតុខាងលើ មានម៉ូតូសណ្ដោងរឺម៉កមួយគ្រឿងម៉ាក (Honda VAW) ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះហួត វាន់ថៃ ភេទប្រុស អាយុ ១៧ ឆ្នាំមានទីនៅភូមិ ទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ បើកបរមានល្បឿនលឿន ក្នុងទិសដៅពី ត្បូងទៅជើង លុះពេលបើកបរមកដល់កន្លែងកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាក MERCEDES ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-03 35 បើកបរដោយឈ្មោះហេង ចំណាន ភេទ ប្រុស អាយុ ៣១ ឆ្នាំ (មុខរបរមន្ត្រីក្រសួងធនធានទឹកនិងឧត្តុនិយម) មានទីលំនៅស្វពថ្ងៃ អូឫស្សី២ សង្កាត់អូឫស្សី ខណ្ឌ៧មករា ភ្នំពេញ ។ បើកបរមានទិសដៅពីជើង ទៅត្បូង មកដល់កនែ្លងកើតហេតុ សួនច្បារផ្លូវដាច់ក៏បត់ឆ្វេង ឆ្លងប្តូរគន្លងផ្លូវ ពីលិចទៅកើត ស្របពេលនោះម៉ូតូសណ្តោងរឺម៉ក បានបុករះចំទ្វារមុខផ្នែកខាងស្តាំ បណ្ដាលឲ្យអ្នកបើកបរម៉ូតូសណ្ដោងរឺម៉ករងរបួសធ្ងន់។

ករណីនេះបណ្ដាលមកពី អ្នកបើកបររថយន្តបត់ឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន មិនពិនិត្យឲ្យបាន គ្រប់ជ្រុងជ្រោយមុននិងឆ្លង។
អ្នកបើកបរម៉ូតូសណ្តោងរឺម៉ក បើកបរមានល្បឿនលឿន។ អ្នករងរបួសបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ។
ចំណែកវត្តុតាងក៏បានកម្លាំងជំនាញយកមក រក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគបាលស្រុកពញាឮ៕

អត្ថបទដែលជាប់ទាក់ទង