ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៦ខែឆ្នាំ២០១៨ បង្ក្រាបគ្រឿងញៀន ជិត៤ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជិត៨ពាន់នាក់ ដកហូតសារធាតុញៀន ជាង២៤៤គីឡូក្រាម

99

ភ្នំពេញ៖ នៅរយៈពេល៦ខែដំបូងឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បានជិត៤ពាន់ករណី ឃាត់ខ្លួនជនសង្ស័យជិត៨ពាន់នាក់ ដកហូតសារធាតុញៀន គ្រប់ប្រភេទជាង២៤៤គីឡូក្រាម និង១៩៩កញ្ចប់ កញ្ឆាក្រៀមជាង២៥គីឡូក្រាម និង១២៥.៣៤៣ដើម សម្ភារៈចាប់យកមាន រថយន្ដ៤៥គ្រឿង ម៉ូតូ១០៥១គ្រឿង ទូរស័ព្ទ២៨២១គ្រឿង ជញ្ជីង១០៨គ្រឿង អាវុធខ្លី១៤ដើម អាវុធវែង១០ដើម។

របាយការណ៍លទ្ធផលបង្ក្រាបគ្រឿងញៀន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់នៅកម្ពុជា បានឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ បង្ក្រាបសរុប៣៩៨៩ករណី ឃាត់ខ្លួន៧៩១៧នាក់ (ស្រី៧០៧នាក់) ក្នុងជនបរទេស១៣៥នាក់ (ស្រី២៨នាក់) មាន១៤សញ្ជាតិ។ ដោយក្នុងនោះ ករណីជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះមានចំនួន ២៥៨៣ករណី ឃាត់ខ្លួនជនសង្ស័យ ៤៦១៨នាក់ (ស្រី ៥០១នាក់)។ ករណីប្រើប្រាស់ចំនួន ១៤០៦ករណី ឃាត់ខ្លួន ៣២៩៩នាក់ (ស្រី ២០៦នាក់) និង អនុវត្ដដីកា មានចំនួន១៣៣ដីកា ឃាត់១២៨នាក់ (ស្រី៦នាក់)។

អត្ថបទដែលជាប់ទាក់ទង