ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាញ់ប្រហារលើរថភ្លើង នៅទីក្រុង Utrecht ភាគកណ្តាលប្រទេសហូឡង់ មនុស្ស៣នាក់ស្លាប់

95

(ហូឡង់)៖ ប៉ូលិសនៅថ្ងៃចន្ទនេះបានឲ្យដឹងថា មនុស្ស៣នាក់បានស្លាប់ និង០៩នាក់ រងរបួសនៅក្នុងករណីបាញ់ប្រហារមួយ នៅឯទីក្រុង Utrecht ស្ថិត​នៅភាគកណ្តាលប្រទេសហូឡង់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩។
​បើតាមសម្តីសាក្សី​វិញ ហេតុការណ៍បាញ់ប្រហារនេះបានកើតមាននៅក្នុងយានជំនិះ Tram មួយគ្រឿង។ ប៉ូលិសហូឡង់បានឲ្យ ដឹងដែរថាបុរសជាជនសង្ស័យ​ដែលជាពលរដ្ឋតួកគី មានអាយុ៣៧ឆ្នាំបានរត់គេចខ្លួនបាត់ ប៉ុន្តែកំពុងស្ថិតក្រោមការតាមចាប់ខ្លួន។
គួរជម្រាបថា ខណៈសេវាសង្រ្គោះបន្ទាន់ រួមមានទាំងប៉ូលិសនិងឧទ្ធម្ភាគចក្រពេទ្យ កំពុងស្ថិតនៅកន្លែងកើតហេតុ ហើយអាជ្ញាធរ ហូឡង់បានសន្និដ្ឋានបឋមថាការបាញ់ប្រហារនេះអាចជាទង្វើភេរវកម្ម៕

អត្ថបទដែលជាប់ទាក់ទង